Connect with us

កូវីដ-១៩

មន្ត្រីរាជការសាលាខេត្តកណ្តាល ​១១នាក់រកឃើញឆ្លងជំងឺកូវីដ​១៩

បានផុស

នៅ

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣កក្កដានេះថាក្រុមការងារបាន​យក​សំណាកអ្នកពាក់ព័ន្ធទៅធ្វើតេស្តរកជំងឺកូវីដ១៩ ហើយជាលទ្ធផលរកឃើញ វិជ្ជមានសរុប ១៦នាក់ក្នុងនោះមានមន្ត្រីសាលាខេត្តចំនួន ១១នាក់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានបន្តថា លោកក៏មិនទាន់ដឹងថាតើមន្ត្រីសាលាខេត្តទាំងនោះឆ្លងជំងឺកូវីដ១៩មកពីប្រភពណាឱ្យពិតប្រាកដនោះដែរដោយគ្រាន់តែជាការសន្និដ្ឋានថាមន្ត្រីយើងធ្វើការជាមួយមូលដ្ឋាន នេះអាចជាមូលហេតុប្រភពឆ្លង។

យ៉ាងណាក៏ដោយ លោក បានបន្ថែមថាបច្ចុប្បន្ននេះស្ថានភាពសុខភាពរបស់ពួកគាត់នៅពេលនេះគឺមានលក្ខណៈល្អប្រសើរជាធម្មតាទេ។

កាលពីរសៀលថ្ងៃទី០២ខែកក្កដាឆ្នាំ២០២១ លោក គ្រុយ ម៉ាឡែន បានចុះសាកសួរសុខទុក្ខនិងលើកទឹកចិត្តមន្ត្រីរាជការដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល។

នាយករដ្ឋបាលសាលាខេត្តបានធ្វើការណែនាំដល់បងប្អូនមន្ត្រីរាជការដែលកំពុងធ្វើចត្តាឡីស័កឲ្យបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងខណ:ពេលកំពុងអនុវត្តធ្វើចត្តាឡីស័ក ដោយត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាសជាប្រចាំ ការលាងដៃដោយសាប៊ូ សំអាតដៃជាមួយអាល់កុលឬជែល និងការរក្សាគម្លាតជាប្រចាំនិងបាននាំយកសម្ភារៈមួយចំនួនចែកប្រគល់ជូន​ពរបងប្អូនទាំងអស់គ្នា និងបានជូនពរឲ្យមានសុខភាពល្អ ជៀសផុតពីការឆ្លងជំងឺកូរីដ-១៩គ្រប់ៗគ្នា។

បន្ទាប់ពីមានមន្ត្រីសាលាខេត្តកណ្តាលមានឆ្លងជំងឺកូវីដ១៩រដ្ឋបាលខេត្តកណ្ដាល បានប្រកាសផ្អាកដំណើរការជាបណ្ដោះអាសន្នអង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល ក្នុងការផ្ដល់សេវាគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

បើតាមរដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការផ្អាកដំណើរការជាបណ្ដោះអាសន្នអង្គភាពច្រកចេញចូលតែមួយនេះដោយសាររដ្ឋបាលខេត្តត្រូវត្រួតពិនិត្យតាមដាននិងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែលអាចប្រឈមនឹងហានិភ័យដល់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវា៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម