កូវីដ-១៩
ទីតាំង ៨ កន្លែងពាក់ព័ន្ធជំងឺកូវីដ-១៩ នៅភ្នំពេញ
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហាញប្រាប់ទីតាំង៨ កន្លែងពាក់ព័ន្ធជំងឺកូវីដ១៩ នៅភ្នំពេញ ហើយអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅទីតាំងទាំងនេះ ត្រូវបន្តតាមដានសុខភាព និងដាក់ខ្លួនឱ្យដាច់ដោយឡែក ១៤ ថ្ងៃ។

១. អ្នកជំងឺ កូវីដ១៩ ម្នាក់ដែលរស់នៅក្នុងសង្កាត់ព្រែកប្រា តែងតែទៅទិញម្ហូបនៅ ផ្សារចាម។
២. ហាងការហ្វេ Starbucks សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវ១៥៥ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មានអ្នកជំងឺ កូវីដ១៩ បានទៅហូបកាហ្វេ នៅទីតាំងនេះ។ ត្រូវដាក់ខ្លួឱ្យដាច់ដោយឡែក ប្រសិនបើបានទីតាំងខាងលើ នៅថ្ងៃទី៣០ ខែមិថុនា។
៣. បុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក (WB Finance) សាខាបឹងកក់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៥៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ផ្នែកឥណទាន មានវិជ្ជមានកូវីដ១៩ ត្រូវប្រុងប្រយ័ត្នចាប់ពីថ្ងៃទី ២៥ ខែមិថុនា ដល់ថ្ងៃទី ២ កក្កដា។
៤. បុគ្គលិកធ្វើការផ្នែកសេវាកម្ម នៅភោនីយដ្ឋាន Wok King មានវិជ្ជមានកូវីដ១៩ សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៥៥ កែងផ្លូវលេខ ៤៧២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន
៥. អ្នកជំងឺកូវីដ១៩ ម្នាក់ រស់នៅភូមិគ្រោលគោ សង្កាត់គីឡូ៦ បានប្រាប់ឲ្យដឹងថា គាត់តែងតែទៅ ទិញម្ហូបជាប្រចាំនៅ ផ្សារគីឡូម៉ែត្រលេខ៦។
៦. បុគ្គលិកនៅហាង ធីធី ម៉ាស្សាថៃ និង សាឡន មានវិជ្ជមានកូវីដ១៩ ទីតាំងស្ថិតនៅ ផ្ទះ៩៥ ផ្លូវ៥៦០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
៧. បុគ្គលិកនៅហាងលក់ខោអាវ ដឹ មេន (The Men’s Shop) មានវិជ្ជមានកូវីដ១៩ ទីតាំងហាងស្ថិតនៅ ក្បែរផ្សារទួលទំពូង ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៧ ផ្លូវលេខ ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៨. បុគ្គលិកផ្នែកប្រមូលឥណទាន នៅធនាគារហត្ថា (Hattha Bank) សាខាច្បារអំពៅ មានវិជ្ជមានកូវីដ១៩ សាខាធនាគារស្ថិតនៅផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


