កូវីដ-១៩
ខេត្តរតនគិរី ចាប់ផ្ដើមចាក់វ៉ាក់សាំងនៅថ្ងៃស្អែក
រដ្ឋបាលខេត្តរតនគិរីចេញសេចក្ដីជូនដំណឹងស្ដីពីកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រុងបានលុង នៃខេត្តរតនគិរីរដ្ឋបាលខេត្តរតនគិរី នឹងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១តទៅ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៣:៣០នាទី ដល់ម៉ោង១៧:០០នាទី ដូចមានក្នុងតារាងភ្ជាប់ជាមួយស្រាប់នៅតាមទីតាំងចំនួន២កន្លែង មានដូចខាងក្រោម៖

១-ទីតាំងវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ គឺសម្រាប់ប្រជាពលរដ្ឋ មកពីសង្កាត់ឡាបានសៀក និងសង្កាត់យក្ខឡោម
២-ទីតាំងបរិវេណនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត គឺសម្រាប់ប្រជាពលរដ្ឋ មកពីសង្កាត់បឹងកន្សែង និងសង្កាត់កាចាញសូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងក្នុងរយៈពេលនេះ គឺធ្វើឡើងសម្រាប់តែបងប្អូនដែលនៅក្នុងក្រុងបានលុងតែប៉ុណ្ណោះ ចំពោះបងប្អូនប្រជាពលរដ្ឋដែលនៅបណ្ដាស្រុកដទៃទៀត នឹងត្រូវចាក់ជូននាពេលបន្ទាប់។
នៅក្នុងដំណើរការចាក់វ៉ាក់សាំងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ៕ អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


