Connect with us

កូវីដ-១៩

ខេត្តកណ្ដាលប្រកាសបើកដំណើរការអង្គភាពច្រកចេញចូលតែមួយឡើងវិញ

បានផុស

នៅ

រដ្ឋបាលខេត្តកណ្ដាល បានប្រកាសបើកដំណើរការអង្គភាពច្រកចេញចូលតែមួយឡើងវិញក្នុងការផ្ដល់សេវាគ្រប់ប្រភេទ ជូនដល់ប្រជាពលរដ្ឋ គិតចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១តទៅបន្ទាប់ពីបានផ្អាកកាលពីថ្ងៃទី០១កក្កដាកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្អាកដំណើរការជាបណ្ដោះអាសន្នអង្គភាពច្រកចេញចូលតែមួយនេះដោយសាររដ្ឋបាលខេត្តត្រូវត្រួតពិនិត្យតាមដាននិងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែលអាចប្រឈមនឹងហានិភ័យដល់ប្រជាពលរដ្ឋដែលអញ្ជើញ​មកទទួលសេវា បន្ទាប់ពីមានមន្ត្រីសាលាខេត្តចំនួន១១នាក់មានឆ្លងជំងឺកូវីដ១៩។

រដ្ឋបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋនិងសាថារណជនដែលទៅទទួលសេវាទាំងអស់ត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឹងម៉ាត់ដូចជាកាតព្វកិច្ចពាក់ម៉ាសកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពការធ្វើអនាម័យដើម្បីសំលាប់មេរោគការវាស់កំដៅនិងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ៣កុំ៣ការពាររបស់ប្រមុខរដ្ឋាភិបាល៕ ដោយៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម