Connect with us

កូវីដ-១៩

ខេត្តកំពង់ឆ្នាំង រកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន ៤២ នាក់

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១៣ ខែកក្តដា នេះ បានប្រកាសអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤២ នាក់បន្ថែមទៀត និងស្ត្រីម្នាក់ស្លាប់។

អ្នកវិជ្ជមានកូវីដ១៩ក្នុងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ៤២ នាក់នេះ មាននៅលើអាជីវករ កម្មករ មន្ត្រីរាជការ មន្ត្រីនគរបាលគ្រូបង្រៀន សិស្ស បុគ្គលិកក្រុមហ៊ុន និងអ្នកសារព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិជ្ជមានកូវីដ១៩ ទាំង ៤២ នាក់ខាងលើនេះគឺមាន នៅក្នុងក្រុងកំពង់ឆ្នាំងចំនួន ២៧ នាក់ នៅក្នុងស្រុកកំពង់ត្រឡាច ៤ នាក់ នៅក្នុងស្រុកកំពង់លែង ១ នាក់ នៅក្នុងស្រុកបរិបូណ៌ ៨ នាក់និងនៅក្នុងស្រុកសាមគ្គីមានជ័យ ២ នាក់ ។
ដោយឡែកមរណៈភាពស្ត្រីជនជាតិខ្មែរម្នាក់ដោយសារកូវីដ១៩ មានឈ្មោះ ហួន រ៉េត អាយុ ៦៨ ឆ្នាំរស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង។

ស្ត្រីខាងលើនេះបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនាថ្ងៃទី ១២ ០៧ ២០២១ វេលាម៉ោង ១០ៈ៤៥នាទី និងបានស្លាប់នៅថ្ងៃទី ១២ ដដែលនេះ នៅវេលាម៉ោង១៥ និង ៤៥ នាទីរសៀល៕ ដោយៈ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម