Connect with us

កូវីដ-១៩

អគារមណ្ឌលព្យាបាលជំងឺកូវីដ ធំៗពីរកន្លែង នៅកោះកុង រៀប ចំរួច​រាល់ ​ត្រៀមដាក់អ្នកជំងឺឆ្លងថ្មី

បានផុស

នៅ

អគារសាងសង់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួនពីរកន្លែងធំៗ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបានស្ទើរតែ ១០០ ភាគរយ ហើយត្រៀមដាក់អ្នកជំងឺកូវីដ១៩ ដែលរកឃើញថ្មី។

ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង លោក ទៅ ម៉ឹង បានឱ្យដឹងនៅរសៀល ថ្ងៃទី ១៣ ខែកក្កដានេះថា តបនឹងអ្វីដែលជាបទបញ្ជារបស់សម្តេចតេជោ និងរដ្ឋបាលខេត្ត មន្រ្តីជំនាញ និងក្រុមការងារពាក់ព័ន្ធកំពុងតែមមាញឹកខ្លាំងលើការរៀបចំកែលម្អ និងសង់បន្ថែមអគារព្យាបាលអ្នកកើតជំងឺកូវីដ១៩ចំនួន២កន្លែងធំៗបំពេញទៅតម្រូវការដាក់អ្នកជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត បានប្រាប់ថា គិតមកទល់ម៉ោងនេះ ដំណើរការរៀបចំតារីតុការ សម្រេចបានជិត១០០ភាគរយហើយ ពោលនៅសេស់សល់តែការងារតិចតួចប៉ុណ្ណោះទេ។ អគារព្យាបាលថ្មីនេះ អាចដាក់អ្នកជំងឺកូវីដជិត២០០នាក់។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លើកឡើងថា ស្ថានភាពរងនូវវិបត្តិកូវីដក្នុងខេត្តវាថយចុះ ឬកើនឡើង ខណៈរកឃើញអ្នកកើតជំងឺកូវីដច្រើនក្នុង១ថ្ងៃៗហើយក៏មានអ្នកជាសះស្បើយមួយចំនួនធំផងដែរ។ អ្វីដែលសំខាន់ជាងនេះទៀត គឺបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនអ្វីដែលវិធានការសុខាភិបាលដាក់ចេញ៣កុំ និង៣ការពារ។

ចំណែកឯលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង គូសបញ្ជាក់ដែរថា ក្រៅពីទីតាំងតារីតុការ ក៏មានមូលនិធិស្មាបាត់ដឹកនាំនាយឧត្តមសេនីយ៍ ប៊ុន លីត រៀបចំនៅអគារមណ្ឌលសូនឹង ក៏ជិតរួចរាល់ដែរត្រៀមទទួលអ្នកជំងឺកូវីដថ្មីបានជិត​៦០០នាក់ស្មើនឹង៣អគារ។

លោក ស្រេង ហុង អះអាងថា សព្វថ្ងៃក្រុមការងារ សម្រុករៀបចំជាគ្រែសម្រាក បំពង់ឧកស៊ីសែនសង្រ្គោះបន្ទាន់ បន្ទប់ទឹក​បង្គន់ តម្លើងអគ្គិសនីប្រើប្រាស់ និងរោងស្នាក់នៅហូបអាហាររបស់ក្រុមគ្រូពេទ្យជាដើម។

បច្ចុប្បន្ន ខេត្តកោះកុងមានអ្នកជំងឺកូវីដជាង ៣ ពាន់នាក់ (៣.០២០) ស្ត្រីចំនួន ១ ៩៤៩ ជាសះស្បើយ ១ ៦៦៦នាក់ និងស្លាប់ ១៧ នាក់​៕

អត្តបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម