កូវីដ-១៩
ក្រុមហ៊ុនអាទ្រីកូចំការចេកអំបូងផ្ទុះកូវីដនៅលើគ្រួសារមេការក្រុមហ៊ុន
ក្រុមហ៊ុនអាទ្រីកូលំផាត់ ដាំចេកអំបូងក្រហម ក្នុងការដ្ឋានទី៥ ស្ថិតនៅក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី ផ្ទុះជំងឺកូវីដ១៩ លើគ្រួសារមេការក្រុមហ៊ុន១គ្រួសារដែលមានសមាជិកប្រុស-ស្រីទាំងអស់ចំនួន៦នាក់ ក្រោយពីក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់និងធ្វើតេស្តរហ័ស(Rapid Test) នៃមន្ទីរសុខាភិបាលខេត្តរតនគិរី រកឃើញមានវិជ្ជមានកូវីដ ១៩ចំនួន៤នាក់។

ការធ្វើតេស្តរហ័សនិងរកឃើញវិជ្ជមានកូវីដ១៩នៅលើសមាជិកគ្រួសារមេការក្រុមហ៊ុន ក្នុងការដ្ឋានទី៥ ធ្វើឡើងកាលពី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
លោក ស៊ូ ផល្លី អភិបាលរងស្រុកលំផាត់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធទូរស័ព្ទថា ការសន្និដ្ឋានជំហានដំបូងមិនទាន់ដឹងថា មានច្រើនឬតិចបន្តទៅទៀតនោះទេ ដោយសារខាងក្រុមហ៊ុនមានគោលការណ៍ប្រគល់ឲ្យខេត្តជាអ្នកចុះទៅផ្ទាល់ ខាងស្រុកគ្រាន់តែធ្វើនៅខាងក្រៅប៉ុណ្ណោះ ហើយការដ្ឋានទី៥នេះ ក៏ត្រូវបានអាជ្ញាធរស្រុក(បិទខ្ទប់)រួចរាល់ហើយ។
អ្នកវិជ្ជមានរួមានស្ត្រី ធី អិត អាយុ ៣៩ ឆ្នាំ បុរស អៀច លន់ អាយុ ៤៦ ឆ្នាំ យុវជន សេង ចាន់ថន អាយុ ១៦ ឆ្នាំ និងក្មេងប្រុងស សេង សិឡា អាយុ ១៤ ឆ្នាំ។
លោកអភិបាលរងបន្តថាបច្ចុប្បន្នសមាជិកគ្រួសារទាំង៦នាក់ អាជ្ញាធរបានបញ្ជូនទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅវិទ្យាល័យឃុំត្រពាំងក្រហម ស្រុកកូនមុំរួចរាល់ហើយ ដោយឡែកនៅថ្ងៃទី១៥ ខែឆ្នាំដដែលនេះផងដែរ ខាងមន្ទីរសុខាភិបាលខេត្តឆ្លើយតបបន្ទាន់និងចុះទៅយកសំណាកនិងធ្វើតេស្តរហ័សបន្តទៀត នៅក្នុងក្រុមហ៊ុនអាទ្រីកូចំការចេកមួយនេះ ដើម្បីជាក់លាក់អ្នកដែលប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានទាំង៤នាក់ខាងលើ។
ហើយអាជ្ញាធរស្រុកលំផាត់ក៏បានអំពាវនាវគ្រប់អតិថិជន និងប្រជាពលរដ្ឋ ដែលបានប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងក្រុមហ៊ុនអាទ្រីកូ និងប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយក្រុមគ្រួសារអ្នកវិជ្ជមានកូវីដ១៩ទាំង៤នាក់ សូមអញ្ចើញមកធ្វើតេស្តរហ័សយកសំណាកទៅពិនិត្យឲ្យបានគ្រប់ៗគ្នា ដើម្បីអាយុជីវិតក្រុមគ្រួសារនិងសហគមន៍របស់បងប្អូនទាំងអស់គ្នា៕ អត្ថបទ៖ វុទ្ធឦសាន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


