Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប គ្រោងសាកល្បងបើកផ្សារលើធំថ្មីឡើង​វិញ​ក្រោមវិធានការរក្សាគម្លាត

បានផុស

នៅ

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យ និងសិក្សាមើលផ្សារលើធំថ្មីខេត្តសៀមរាប ក្នុងគោលបំណងសាកល្បងបើកផ្សារ​លើធំថ្មីឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលខេត្ត បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប នឹងចាប់ផ្តើមសាកល្បងបើកផ្សារលើឡើងវិញនាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែចាំបាច់ត្រូវរៀបចំសណ្តាប់ធ្នាប់ និងវិធានការមួយចំនួន ដើម្បីបង្ការឆ្លងមេរោគ​កូវីដ១៩។

ដូចជា សម្រាប់អ្នកលក់ជុំវិញផ្សារលើដែលមានប្រមាណជា៨០០នាក់ គឺត្រូវលក់ដូរប្តូរវេនគ្នាក្នុងមួយសប្តាហ៍ម្តង ដោយមានការរក្សាគម្លាត ហើយសម្រាប់អ្នកមិនទាន់ដល់វេន អាចទៅលក់នៅកន្លែងលក់បណ្តោះអាសន្ននៅផ្លូវ៦០ម៉ែត្រជិតផ្សារកុងទីន័របាន។ ដូច្នេះបងប្អូនអាចលក់ដូរបានរហូតគ្រាន់តែថា លក់នៅផ្សារលើមួយសប្តាហ៍ ត្រូវប្តូរទៅលក់នៅផ្លូវ៦០ម៉ែត្រមួយប្តាហ៍។

ដោយឡែកចំពោះអាជីវករដែលលក់នៅខាងក្នុងផ្សារលើ គឺអាចលក់បានរហូត ប៉ុន្តែត្រូវរក្សាគម្លាត និងចងខ្សែព័ន្ធជុំវិញ។

លោកអភិបាលខេត្តបញញជាក់ថា ការបើកផ្សារឡើងវិញវាមិនពិបាកទេ ប៉ុន្តែអ្វីដែលអាជ្ញាធរចង់បាននោះ គឺចង់ឱ្យអ្នកលក់ និងអ្នកទិញមានសុវត្ថិភាព។ បើសិនជាការបើកសាកល្បងនេះ អាជីវករមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ធ្វើឱ្យផ្សារនេះមានភាពស្មុគស្មាញ និងប្រឈមការឆ្លងកូវិដច្រើនអាជ្ញាធរនិងបិទផ្សារនេះបន្តទៀត។ 

អភិបាលខេត្តបញ្ជាក់ថា ផ្សារលើនេះ និងបើកឡើងវិញឆាប់ៗនេះ គឺក្នុងរយៈពេល២ទៅ៣ថ្ងៃទៀត ដោយទុកពេលឱ្យអាជ្ញាធរក្រុងរៀបចំសណ្តាប់ធ្នាប់សិន។

ហើយការបើកផ្សារនេះ មិនមែនមានន័យថា ការឆ្លងកូវិដមានការថយចុះនៅទេ គឺចង់ឱ្យបងប្អូនអាចរកចំណូ​ល​សម្រាប់ជីវភាពក្នុងគ្រួសារ ហើយអ្វីដែលចាំបាច់បំផុតនោះបងប្អូនត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានល្អ៕ ដោយៈ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម