កូវីដ-១៩
បុរសម្នាក់ដេកស្លាប់ក្បែររបង តេស្តឃើញវិជ្ជមានកូវីដ១៩ ខណៈមានអ្នកជាប់ពាក់ព័ន្ទជាច្រើន
សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែររបងអ្នកភូមិ គ្មានសំលៀកបំពាក់ ដែលមានតែខោលីអូរប៉ុណ្ណោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងនាំគ្នាទៅមើល ហើយនៅពេលមន្ត្រីជំនាញចុះត្រួតពិនិត្យរកឃើញផ្ទុកជំងឺកូវីដ ទើបមានការពាក់ព័ន្ធនឹងមនុស្សជាច្រើននាក់។
ហេតុការណ៍ភ្ញាក់ផ្អើលឆោឡោក្រោយពីមានអ្នកភូមិម្នាក់ បានប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ កាលនៅវេលាម៉ោង០៥ និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដែលជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឆាន់ ឆូន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដោយដួលស្លាប់ក្បែររបង ស្លៀកខោលីអូពណ៌ប្រផេះ អត់ពាក់អាវ នៅខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ហឿន ថាន ភេទស្រី អាយុ៤៣ឆ្នាំ។


ក្រោយពីមានសេចក្តីរាយការណ៍មានករណីឃើញសាកសពជនរងគ្រោះ សមត្ថកិច្ចនិងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានចុះទៅទីតាំងកើតហេតុ ពិនិត្យសំណាកជនរងគ្រោះ ក្រោយពីធ្វើតេស្តសពមានផ្ទុកវិជ្ជមានកូវីដ១៩ ហើយតាមការស្រាវជ្រាវនិងពិនិត្យសាកសព របស់គ្រូពេទ្យជំនាញសន្និដ្ឋានថា ជនរងគ្រោះបានដើរដួលដាច់សរសៃឈាមស្លាប់ មិនមានជាករណីឃាតកម្មនោះឡើយ។

សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានយកសំណាក់ប្រពន្ធរបស់ជនរងគ្រោះឈ្មោះ គាំ សទ្ធី ភេទស្រី អាយុ៥១ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ដែលលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ហើយក៏ស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធបន្ថែមទៀតជាមួយគ្រួសារសាកសពដែលវិជ្ជមានកូវីដ១៩ មានដូចជា៖ ១. ឈ្មោះគាំ សុទ្ធី ភេទស្រី អាយុ ៥១ឆ្នាំ (ប្រពន្ធរបស់សាកសពវិជ្ជមានកូវីដ១៩), ២. ឈ្មោះ មុយ សុផាត ភេទប្រុស អាយុ៦៤ឆ្នាំ, ៣. ឈ្មោះ លឹម គា ភេទស្រី អាយុ៦៣ឆ្នាំ, ៤. ឈ្មោះឃុត មករា ភេទស្រី អាយុ២៦ឆ្នាំ, ៥. ឈ្មោះ រុន នួន ភេទប្រុស អាយុ៣៦ឆ្នាំ, ៧. ឈ្មោះវន សាវ៉ុន ភេទស្រី អាយុ២៩ឆ្នាំ, ៨. ឈ្មោះ នួន ឆានុន ភេទប្រុស អាយុ៧ឆ្នាំ, ៩. ឈ្មោះ នួន ឆានី ភេទប្រុស អាយុ៨ឆ្នាំ ទាំងអស់គ្នារស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។


បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រូពេទ្យយកទៅបូជា នៅខេត្តឧត្តរមានជ័យ ដោយឡែកអ្នកពាក់ព័ន្ធនឹងវិជ្ជមានកូវីដ-១៩ អាជ្ញាធរសមត្ថកិច្ច និងក្រុមគ្រូពេទ្យ បាននាំពួកគាត់ទៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងដាក់ពួកគាត់ឲ្យធ្វើចត្តាឡីស័កដាច់ដោយឡែក។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះខេត្តឧត្តរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥,៦៩៧ ករណី ក្នុង នោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤,៧៣១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៩៦៥ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២,២៨៦ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៤០២ នាក់ និងស្លាប់ចំនួន ១០នាក់៕
អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២



