កូវីដ-១៩
រយៈពេល ៣ ខែ កម្ពុជាមានករណីឆ្លងជំងឺអូមីក្រុងជិត ១៤ ០០០ ករណី
នៅក្នុងរយៈពេល ៣ ខែនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មីប្រភេទ អូមីក្រុង ប្រមាណជិត ១៤ ០០០ ករណី ក្នុងនោះមានជិត ១៣ ០០០ ករណីឆ្លងចូលសហគមន៍។

បើតាមរបាយករណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងបានរកឃើញករណីមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង ជាលើកដំបូងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅលើស្ត្រីមានផ្ទៃពោះជាជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ នៅខេត្តស្វាយរៀង ដែលបានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា។
ក្រសួងបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មីប្រភេទ អូមីក្រុង ចំនួន ១៣ ៦២៧ ករណី ក្នុងនោះមាន ១២ ៧០២ ករណីឆ្លងចូលក្នុងសហគមន៍ និងក្រៅពីនេះជាករណីនាំចូលមកពីបរទេស។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣៤ ០៦៨ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១២៨ ៩៦៨ នាក់ និងអ្នកស្លាប់សរុប ៣ ០៤៧ នាក់។ រដ្ឋាភិបាលបានជ្រើសរើសយកការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាមធ្យោបាយចម្បងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


