ជីវិតកម្សាន្ដ
លោក វ៉ាត់ លីម៉េង រម្លឹកស្នាដៃចម្រៀងជិត ៤០បទ ធ្លាប់ដឹកនាំថត MV ឱ្យលោក សិរីមន្ត កាល១៥ឆ្នាំមុន
អតីតអ្នកនាំសម្តែងល្បីឈ្មោះ លោក វ៉ាត់ លីម៉េង បានបង្ហាញអារម្មណ៍សប្បាយចិត្តភ្ជាប់ជាមួយការរម្លឹកស្នាដៃបទចម្រៀងជាច្រើនបទដែលលោកធ្លាប់ដឹកនាំសម្តែង អំឡុងពេលនៅប្រចាំផលិតកម្មសាន់ដេ កាលពី១៥ឆ្នាំមុន ខណ:មានបចម្រៀងជិត ៤០បទ ដែលដឹកនាំថត MV ឱ្យកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កន្លងមក។

លោក វ៉ាត់ លីម៉េង បានបញ្ជាក់ថា កាលលោកធ្វើជាអ្នកដឹកនាំសម្តែងឱ្យផលិតកម្មសាន់ដេនាអំឡុងឆ្នាំ២០០៩ ដល់ ២០១៣ លោកបានដឹកនាំថត MV ឱ្យតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ជិត៤០បទដែលមានបទល្បីៗដូចជា,បទ”បើកលុយ”, “Sarang អូន”, ស្អែក ឡើងបែកគ្នា”, ” ពេលអូនមានអ្នកថ្មីបងធ្វើអ្វីក៏ខុស”, “ទើបដឹងមនុស្សស្មោះឈឺចាប់ខ្លាំងប៉ុណ្ណា”,”ព្រះវិហារសាក្សីស្នេហ៍”។ល។
លោក វ៉ាន់ លីម៉េង បានបង្ហោះរូបភាពទៀតថា “នេះជាលើកទីមួយហើយដែលពួកយើងអង្គុយញ៉ាំអាហារនិយាយរឿងក្នុងចិត្ត និងរំលឹកអនុស្សាវរីយ៍ការចងចាំល្អៗជាមួយគ្នាកាលពី១៥ឆ្នាំមុន ឆាប់ៗនេះពួកយើងនឹងចាប់ដៃគ្នាម្តងទៀតផលិត Short Film ថ្មីមួយជូនដល់ពុកម៉ែបងប្អូន”។

គួររម្លឹកដែរថា លោក វ៉ាត់ លីម៉េង គឺជាអ្នកដឹកនាំសម្ដែងដែលមានស្នាដៃដឹកនាំចម្រៀងទាំងបុរាណ និងសម័យហើយបទចម្រៀងជាច្រើនរបស់លោករមែងទទួលបាននូវកាគាំទ្រពីសំណាក់មហាជនអ្នកទស្សនាព្រោះ មានទាំងគុណភាពនិងសាច់រឿងដែលស៊ីទៅនឹងអត្ថន័យបទចម្រៀងធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្តដិតអារម្មណ៍នឹងបទចម្រៀងនោះខ្លាំងថែមទៀត៕ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


