ជីវិតកម្សាន្ដ
៨ថ្ងៃទៀត! ស្រីនាឌ នឹងតំណាងកម្ពុជាប្រកួតក្នុងកម្មវិធី Miss Charm នៅវៀតណាម ខណៈសន្យានឹងនាំទង់ជាតិខ្មែរឱ្យបានចូល Top
ក្រោយកាន់តំណែងម្ចាស់មកុដ Miss Lakamo Cambodia 2025 និងត្រូវបានជ្រើសរើសក្លាយជាបវរកញ្ញាតំណាងកម្ពុជា នៅសល់ត្រឹមតែ៨ថ្ងៃទៀតប៉ុណ្ណោះ បវរកញ្ញា ដេត ស្រីនាឌ នឹងចេញដំណើរទៅប្រកួត Miss Charm 2025 នៅប្រទេសវៀតណាម ។
ដោយហេតុនេះ កញ្ញាអំពាវនាវដល់អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាទាំងអស់ ចូលរួមគាំទ្រ និងលើកទឹកចិត្តខ្លួន ក្នុងដំណើរទៅកាន់ការប្រកួតនៅប្រទេសវៀតណាម ឆាប់ៗនេះ។

ស្របពេលដែលកំពុងត្រៀមខ្លួនទៅកាន់ការប្រកួតលើឆាកអន្តរជាតិ Miss Charm 2025 រូបនេះ សន្យាថា នឹងព្យាយាមខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការតំណាងប្រទេសកម្ពុជា ជាពិសេសគឺលើកទង់ជាតិកម្ពុជា ឱ្យបានខ្ពស់ដើម្បីចូលទៅកាន់ Top កំពូលណាមួយនៃកម្មវិធី Miss Charm 2025″ ។
សូមជម្រាបដែរថា កញ្ញា ដេត ស្រីនាឌ បានសម្រេចក្ដីស្រមៃរបស់ខ្លួនម្ដងទៀត លើវិស័យបវរកញ្ញា ដោយនាងចូលខ្លួនប្រកួតដណ្ដើមបានជ័យលាភី និងគ្រងមកុដជាលើកដំបូង ក្នុងកម្មវិធី Miss Lakamo Cambodia 2025 កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ បន្ទាប់ពីមានឱកាសគ្រងមកុដបវរកញ្ញា នាងកំពុងតែសាងកេរ្តិ៍ឈ្មោះជាថ្មីឡើងវិញលើវិស័យមួយនេះ៕ អត្ថបទ៖ចាន់រ៉ា


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


