ជីវិតកម្សាន្ដ
ហេង វិសាល សោកស្តាយខ្លាំងនឹងរឿងរ៉ាវនៃក្រុមការងារស្ម័គ្រចិត្ត និងសុំឱ្យយោគយល់ ខណៈបញ្ហាក៏ដោះស្រាយបញ្ចប់ហើយ
រឿងរ៉ាវនៃការលើសលួសពាក្យសម្តីមួយពេលរវាងក្រុមការងារស្ម័គ្រចិត្ត នៅទីតាំងប្រមូលជំនួយ Eat More លោក ហេង វិសាល នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានដោះស្រាយរួចរាល់ហើយក៏ពិតមែន ប៉ុន្តែក្នុងនាមជាអ្នកផ្តើមមូលនិធិនេះ លោកពិតជាសោកស្តាយខ្លាំង និងគូសបញ្ជាក់ថា លោកពិតជាយល់នូវការប៉ះពាល់ផ្លូវចិត្តសាធារណជនមួយចំនួន ពិសេសសាមុីខ្លួនផ្ទាល់។ តែយ៉ាងណា អ្វីដែលធ្វើឱ្យលោកពិបាកចិត្តដែរនោះ គឺម្នាក់ៗដែលមក Eat More សុទ្ធតែជាអ្នកស័គ្រចិត្ត ឯអ្នកមកបរិច្ចាគក៏សុទ្ធតែជាអ្នកស័គ្រចិត្ត ម្នាក់ៗសុទ្ធតែមកដោយទឹកចិត្ត។

លោក ហេង វិសាល មានការសោកស្តាយជាខ្លាំងជុំវិញរឿងរ៉ាវនេះ ដោយនិយាយថា “ខ្ញុំពិតជាយល់នូវការខកចិត្តចំពោះពាក្យសម្តីលើសលួសដែលបានប៉ះពាល់ផ្លូវចិត្តបងប្អូនមួយចំនួន ជាពិសេសអ្នកដែលបានប៉ះពាល់ផ្ទាល់ ឥឡូវនេះប្អូនស្រីគាត់បានសម្រាកហើយ ហើយមានក្រុមស័្មគ្រចិត្តមកជំនួសការងារបន្ត”។
លោកបន្ថែមថា ដោយស្មោះត្រង់ ចំពោះរឿងនេះលោកពិតជាពិបាកចិត្ត ព្រោះវាមិនគួរកើតឡើងទេ។ ម៉្យាងម្នាក់ៗដែលមក Eat More សុទ្ធតែជាអ្នកស័គ្រចិត្ត ហើយអ្នកដែលមកបរិច្ចាកក៏សុទ្ធតែជាអ្នកស័គ្រចិត្ត ដូចនេះម្នាក់ៗសុទ្ធតែមកដោយទឹកចិត្ត និងសង្កត់ធ្ងន់ដែរថា តែទោះជាមកដោយទឹកចិត្តយ៉ាងណាក៏ដោយ ក៏នៅតែត្រូវរក្សាពាក្យសម្តីឱ្យសមរម្យដែរ។
ជាសារទៅកាន់អ្នកស្ម័គ្រចិត្តរូបនោះ លោករៀបរាប់ដែរថា “ចំពោះប្អូនស្រី ពីខ្ញុំនិងក្រុមការងារគឺពិតជាអរគុណនូវទឹកចិត្តរបស់គាត់ ដែលគាត់ខំមកធ្វើការស័គ្រចិត្តនៅទីនេះតាំងពីលើកទី១ រហូតមកដល់ពេលនេះ ហើយថែមទាំងបាននាំក្រុមការងាររបស់គាត់ផ្សេងទៀតជាង ២០នាក់ មកជួយដែរ ទាំងដែលនោះគឺមិនមែនជាភារកិច្ចរបស់គាត់ទេ ប៉ុន្តែគាត់បានជួយ ដូច្នេះបងនិងក្រុមការងារគឺពិតជាអរគុណគាត់”។
ជាចុងក្រោយ លោកសំណូមពរដល់សាធារណជនថា ក្រុមលោកគ្មានសិទ្ធហ៊ាមឃាត់កុំឱ្យសាធារណជនខឹង ឬអន់ចិត្តនោះទេ ប៉ុន្តែលោកសុំចិត្តសាធារណជនកុំម៉ៃជារួម ព្រោះអី វាធ្វើឱ្យប៉ះពាល់ផ្លូវចិត្តដល់ក្រុមការងារស័គ្រចិត្តនៅ Eat More ផ្សេងទៀត ដែលអត់បានធ្វើដូចនេះ។ លោកថា “ពួកគាត់ពិតជាប្រឹងប្រែងណាស់ ប្រជុំព្រឹកមិញម្នាក់ៗកើតទុក្ខ និងបាក់ទឹកចិត្តខ្លាំងណាស់ ដូច្នេះសូមបងប្អូនអធ្យាស្រ័យ ហើយសូមបន្តរួបរួមគ្នា ព្រោះឥឡូវនេះសត្រូវរបស់យើងគឺ សៀម នោះទេ ពីខ្ញុំ ពិតជាសុំទោសបើសិនជានិយាយអ្វីខុសឆ្គង អ្វីដែលខ្ញុំចង់ឃើញគឺគ្រប់ៗគ្នាសប្បាយចិត្ត និងបងប្អូនខ្មែរយើងទាំងអស់បានសុខ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


