ជីវិតកម្សាន្ដ
ក្រោយរៀបការ រ៉េត សារីតា វិលមកពិភពសិល្បៈវិញ ដោយផ្តើមដុះខាត់ជំនាញសិល្បៈភាពយន្ត និងតន្ត្រី
បន្ទាប់ពីស្ងប់ស្ងាត់អាជីពសិល្ប:មួយរយ:ពេល ស្រាប់តែបវរកញ្ញាឯកកម្ពុជា អ្នកនាង រ៉េត សារីតាបានប្រកាសងាកវិលរកឆ្នាំងចាស់នៃវិថីសិល្ប:ឡើងវិញ ដើម្បីបំពេញបំណងអ្នកគាំទ្ររបស់ខ្លួនក្រោយឃ្លាតឆ្ងាយវិស័យមួយនេះ ពោលគឺអំឡុងពេលនៃដំណឹងរៀបការស្វាមី។

បើតាមការបញ្ជាក់ឱ្យតារាស្រីអ្នកនាង រ៉េត សារីតា បាននិយាយថា បច្ចុប្បន្នអ្នកនាងបានសម្រចផ្អាកការងារមួយរយ:សិនដើម្បីងាកមកដុះខាត់ជំនាញសិល្បៈភាពយន្តនិងតន្ត្រីឡើងវិញ។តាមរយ:ការបង្ហាញសំណើររបស់តារាស្រី រ៉េត សារីតា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានបញ្ជាក់ដោយខ្លីថា “សូមសម្រាកមួយរយៈខ្លីពីការងារ ដើម្បីមកដុះខាត់បន្ថែមលើចំណេះជំនាញសិល្បៈផ្នែកភាពយន្តនិងតន្រ្តី។
ដំណឹងនៃការវិលរកសិល្ប:របស់អ្នកនាង រ៉េត សារីតាខាងលើនេះបាន ធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញការសាទរនិងសប្បាយចិត្តគ្រប់គ្នា ខណ:ក៏មានអ្នកយល់ឃើញថា តារាស្រីរូបនេះទំនងនាងពុំបោះបង់អាជីពសិល្ប:ដែលនាងធ្លាប់ស្រលាញ់និងអះអាងថាខ្លួននៅ តែបន្តទៅមុខ ទោះបីជានាងសម្រេចរៀបការមាមាន គ្រួសាររួចទៅហើយនោះ។
កន្លងមកអតីតបវរកញ្ញា រ៉េត សារីតា ធ្លាប់បានលើកឡើងតាមរយ:ការផ្តល់បទសម្ភាសន៍មួយទៅ ថា ស ម្រាប់សិល្ប:នៃការថតភាពយន្តគឺជាចំណង់ចំណូល ចិត្តរបស់នាងដូច្នេះហើយទើបចង់សាកល្បងចេញដឹ កនាំថតភាពយន្តដោយខ្លួនឯងដើម្បីបានដាក់បញ្ចូ លគំនិតច្នៃប្រតិដ្ឋថ្មីៗក្នុងនាមជាសិល្បករជំនាន់ក្រោ យ និងជាតារាសម្តែងម្នាក់ដែលធ្លាប់រួមការងារជាមួ យផលិតករជាតិ-អន្តរជាតិជាដើម។
គួរម្លឹកថាអ្នកនាង រ៉េត សារីតា បានសម្រេចរៀបចំពិធីអាពាហ៍ពិពាហ៍ជាមួយស្វាមីលោកTomas ដែលជាអ្នកជំនួញវ័យក្មេង រយៈពេល៣ថ្ងៃកាលពីថ្ងៃទី១៨, ១ ៩ និងថ្ងៃទី២០ ខែធ្នូឆ្នាំ២០២៥នៅក្នុងខេត្តសៀមរាប ដោយមានកម្មវិធីប្រពៃណី និងបែបអឺរ៉ុប ។កម្មវិធីនេះ ក៏មានមិត្តភក្តិសិល្ប:រួមអាជីពនិងបងប្អូនសាច់ញាតជាច្រើនបានចូលរួមអបអរថ្ងៃសិរីសួស្តីនាងផងដែរ៕ ដោយ ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


