Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ គ្រោងរួមចំណែកជំរុញផ្សព្វផ្សាយ និងរៀបចំសកម្មភាពសំខាន់ៗក្នុងព្រឹត្តិការណ៍ «នគរសង្គ្រាន្ត»

បានផុស

នៅ

ដើម្បីជាការរួមចំណែកក្នុងស្មារតីជាតិខ្មែរតែមួយ សមាគមសិល្បករខ្មែរបានបញ្ជាក់ឱ្យដឹងថា សមាគមបានគ្រោងនឹងរៀបចំ «នគរសង្គ្រាន្ត» រយៈពេល ៦ថ្ងៃ នៅរាជធានីភ្នំពេញ ខណ:ចាត់ទុកព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺលើសពីការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង ថ្មីៗនេះសមាគមសិល្បករខ្មែរក៏បានបានរៀបចំការប្រជុំដើម្បីលើកឡើងពីគំនិត និងផែនការរួមដើម្បីចូលរួមជំរុញការផ្សព្វផ្សាយ និងសកម្មភាពសំខាន់ៗក្នុងអំឡុងពេលរៀបចំកម្មវិធី «នគរសង្គ្រាន្ត» នៅរាជធានីភ្នំពេញ ដែលនឹងរៀបចំរយៈពេល ៦ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ រហូតដល់១៩ ខែមេសា ឆ្នាំ២០២៦។

សមាគមសិល្បករខ្មែរបញ្ជាក់ដែរថា ការរៀបចំ «នគរសង្ក្រាន្ត» នឹងក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការលើកតម្កើងតម្លៃសិល្បៈវប្បធម៌ ការបង្កើតអារម្មណ៍សន្តិភាព កម្លាំងរួបរួមជាតិ និងការបង្ហាញភាពរុងរឿង ដោយបង្វែរអារម្មណ៍ពីភាពតានតឹង ឬបញ្ហាព្រំដែន មកជាកម្លាំងវិជ្ជមាន សាមគ្គីភាព និងការអភិវឌ្ឍ

ជាមួយគ្នានោះ នគរសង្ក្រាន្ត នឹងនាំមកនូវភាពចម្រុះនៃសិល្បៈវប្បធម៌ដ៏ល្អឯករបស់កម្ពុជា នាំមកនូវកម្លាំងសាមគ្គីរបស់ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស នាំមកនូវស្មារតីឯកភាពជាតិរវាងកម្លាំងជួរមុខ និងជួរក្រោយ នាំមកនូវក្តីស្រលាញ់ និងការលើកតម្កើងវីរភាពវីរកងទ័ព និងប្រជាជនជួរមុខនាំមកនូវការគោរពបួងសួងសុំសេចក្តីសុខពីប្រជាជនកម្ពុជាគ្រប់ និងនាំមកនូវអត្ថន័យដ៏អស្ចារ្យជាច្រើនទៀត៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម