ជីវិតកម្សាន្ដ
ម្តាយ VJ សុភា ទន្ទឹងចាំផ្លូវកូន ខណ:អ្នកនាង អុឹម សុគន្ធា សម្រេចដកពាក្យបណ្តឹងវិញ និងមិនទារសំណងឡើយ
ថ្មីៗនេះមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលក្រោយអ្នកនាង អ៊ឹម សុគន្ធា ទម្លាយពីវីដេអូអតីតផ លិតករនិងជាពិធីករល្បីរបស់ទូរទស្សន៍My Tv លោក VJ សុភា ចូលលួចកាមេរ៉ានៅក្នុងក្រុមហ៊ុនរបស់ខ្លួន។ ប៉ុន្តែទោះយ៉ាងណាម្តាយ VJ សុភា ក៏កំពុងទន្ទឹងចាំផ្លូវកូន ខណ:អ្នកនាង អុឹម សុគន្ធា បានដកពាក្យបណ្តឹងមិនទារសំណងទេ។

ជាការពិតអ្នកនាង អុឹម សុគន្ធា កាលពីប៉ុន្មានថ្ងៃនេះបានទម្លាយពីសកម្មភាពរបស់ VJ សុភា លួចកាមេរ៉ា ដោយអ្នកនាង អុឹម សុគន្ធា បានបញ្ជាក់ថា កាមេរ៉ាដែលត្រូវបានលួចយកទៅនោះគឺមានតម្លៃប្រមាណជិត ២ម៉ឺនដុល្លារ ខណ:សកម្មភាពនោះក៏ត្រូវបានបង្ហោះឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ ។


តួយ៉ាងបើតាមការបង្ហោះវីដេអូរបស់គណនីផេកមួយ ដែលគេបានស្គាល់ជាអតីតគូស្នេហ៍ VJ សុភា បានទៅកាន់ផ្ទះរបស់អ្នកម្តាយ VJ សុភា នៅឯខេត្តសៀមរាប បានបង្ហាញពីស្ថានភាពអ្នកម្តាយរបស់ពិធីករខាងលើ កំពុងពិបាកចិត្តរឿងកូនព្រោះកូនកន្លងមក ជាកូនល្អមិនដែលនាំទុក្ខដល់ម្តាយនោះទេ។
តាមរយៈផេករបស់អតីតគូស្នេហ៍ VJ សុភា ក៏បានផ្តល់ដំណឹងពី Vj សុភា ជាបន្តបន្ទាប់ដូចគ្នា ដោយដំណឹងល្អ ដែលបានបង្ហោះឡើងនៅយប់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦ នោះ បានរៀបរាប់ថា “បងៗទាំងពីរ អី្វក៏ចិត្តល្អថ្នាក់ហ្នឹងរកមិនបានទេបងអើយ មិនទារសំណង ដកពាក្យបណ្តឹងវិញ ជូនថវិកាយាយតាគ្រាន់ទិញបាយហូប ថែមទាំងឆាតមកសួរសុខទុក្ខយាយតារហូតទៀតទឹកចិត្តបងប្រពៃណាស់បងអើយបង”។
ប្រភពដដែលបន្តថា “យាយតា មានសង្ឃឹមហើយ ខ្ញុំអររកពាក្យថ្លែងមិនឃើញ មិននឹកស្មានថា បងទាំងពីរមានចិត្តមេត្តាសណ្តោសយាយតាយ៉ាង ហ្នឹងល្អទាំង ព្រមពេកហើយបងទាំងពីរ។ ជំងឺគាត់ធ្វើទុក្ខពេក ខ្ញុំពិបាកភ្នែកមើលមិនដឹងជួយតាមណាទៀតទេ យាយអើយបងប្រុសបងស្រីគាត់ជួយអស់ពីសម្ថភាពហើយ”។ ដោយឡែក បើតាមវីដេអូរៀបរាប់របស់ម្តាយ VJ សុភា បានបញ្ជាក់ថាលោកយាយកំពុងទន្ទឹងចាំផ្លូវកូនផងដែរ៕ ដោយ : ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


