ជីវិតកម្សាន្ដ
ប៉ូគីមថេង សុធីតា សម្រេចជ្រើសយកជីវិតគូ លែងចូលរួមការប្រកួតបវរកញ្ញាទៀតហើយ
អតីតម្ចាស់មកុដ Miss Grand Cambodia 2021 ប៉ូគីមថេង សុធីតា នៅថ្ងៃពុធ ដើមខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសសម្រេចចិត្តជ្រើសយកជីវិតគូ និងលែងចូលរួមរាល់ប្រកួតបវរកញ្ញាទាំងអស់ ដោយអះអាងថា មិនមានគម្រោងវិលត្រឡប់ (Comeback) ទៅឆាកប្រកួតសម្រស់ណាមួយទៀតឡើយ។

ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយពីមានការលើកទឹកចិត្តជាច្រើនពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រ ដែលចង់ឃើញនាងវិលត្រឡប់មកប្រកួតម្ដងទៀត ប៉ុន្តែ ប៉ូគីមថេង សុធីតា បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចង់ផ្តោតលើជីវិតផ្ទាល់ខ្លួន និងសុភមង្គលគ្រួសារជាង។
ឆ្លៀតក្នុងឱកាសនេះ សុធីតា ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រ និងផ្តល់កម្លាំងចិត្តឱ្យខ្លួនកន្លងមក។

គួររំលឹកថា ប៉ូគីមថេង សុធីតា បានក្លាយជាម្ចាស់មកុដក្នុងកម្មវិធី Miss Grand Cambodia 2021 និងធ្លាប់តំណាងឱ្យកម្ពុជា លើឆាកអន្តរជាតិ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។ ការដកខ្លួនរបស់នាងនៅពេលនេះ ទោះបីធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញការខកចិត្ត តែអ្នកមួយចំនួនទៀត ក៏បានបង្ហាញការគាំទ្រដល់ជម្រើសថ្មីរបស់នាង ក្នុងការចាប់ផ្តើមជីវិតផ្ទាល់ខ្លួន និងអនាគតថ្មីក្រៅឆាកបវរកញ្ញាផងដែរ៕ ដោយ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


