ជីវិតកម្សាន្ដ
ប៉ូគីមថេង សុតធីតា រម្លឹកថា បើមិនព្យាយាមដុសខាត់សមត្ថភាព គ្មាននរណាជួយក្រៅពីខ្លួនឯងទេ
បវរកញ្ញាកម្ពុជាស្រីស្អាត ប៉ូគីមថេង សុតធីតា ដែលជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia 2021 បានចេញមុនមកដាស់តឿនដល់អ្នកគាំទ្រដើម្បីជោគជ័យថា ជំហានដំបូងបើចង់ជោគជ័យគឺត្រូវព្យាយាមដុសខាត់ខ្លួនឯងជាមួយនឹងសមត្ថភាពចំណេះដឹង ក្រមសីលធម៌ និងសុខភាពជាមុនសិន។

ពិតណាស់ ម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា កន្លងមកនាងត្រូវបានគេកត់សម្គាល់ថា នាងតែងទទួលបានការគាំទ្រព្រមទាំងការលើកសរសើរពីមហាជន ពោលគឺចាប់តាំងពីនាងបានជាប់ជាម្ចាស់មកុដ MGC 2021 និងក្លាយជាអ្នកតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតដណ្ដើមមកុដលើឆាកអន្តរជាតិនាពលកន្លងមក។
ដោយឡែក បើយើងងាកមកចាប់អារម្មណ៍រឿងដែល កញ្ញា សុតធីតា រម្លឹកមហាជនឯណោះវិញ ដោយត្រូវបាននាងលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា «បើអ្នកមិនព្យាយាមដុសខាត់ខ្លួនឯងជាមួយនឹងសមត្ថភាព ចំណេះដឹង ក្រមសីលធម៌ សុខភាពព្រមតាំងរូបរាងគឺគ្មាននរណាម្នាក់អាចជួយអ្នកក្រៅពីអ្នកខ្លួនឯងនោះឡើយ គ្មាននរណាម្នាក់កើតមកល្អគ្រប់ ១០ទេ»។

កញ្ញា ប៉ូគឹមថេង សុតធីតា បញ្ជាក់ថា «ភាពល្អកើតមានសំរាប់តែបុគ្គលដែលតស៊ូរ និងព្យាយាមតែប៉ុណ្ណោះ តោះបងប្អូនលេង Challenge ផុសរូប ១០ឆ្នាំមុនទាំងអស់គ្នា»។ បវរកញ្ញា ប៉ូគឹមថេង សុតធីតា ក៏ត្រូវបានគេចាត់ទុកថា ជាបុគ្គលម្នាក់ដែលលេចធ្លោនៅក្នុងសង្គមផងដែរ។

តាមការកត់សម្គាល់ឃើញថា Miss Grand Cambodia 2021 រូបនេះក្រោយពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យបវរកញ្ញាស្រីស្អាត ប៉ូគឹមថេង សុតធីតា គឺមានឱកាសច្រើនដោយលេចវត្តមាននៅតាមបណ្តាកម្មវិធីតូចធំ នានាជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះបើសង្កេតពីរូបសម្រស់របស់នាងនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ ពិសេសមិត្តៗយុវវ័យតែម្តង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


