ជីវិតកម្សាន្ដ
ប៉ូគីមថេង សុតធីតា ប្ដេជ្ញាធ្វើជាគំរូល្អក្នុងដួងចិត្តប្រជាជនកម្ពុជា និងអ្នកជំនាន់ក្រោយ
មហាជន និងអ្នកគាំទ្រ បានសម្ដែងក្ដីរំភើបគ្រប់គ្នា ខណៈបវរកញ្ញា ប៉ូគីមថេង សុតធីតា ដែលជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia 2021 ប្រកាសប្ដេជ្ញាចិត្តថា នាងនៅតែជា MGC 2021 ក្នុងដួងចិត្តប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ស្រីស្រស់ ប៉ូគីមថេង សុតធីតា ក៏បានសន្យាដែរថា ខិតខំធ្វើរឿងដែលល្អៗ ហើយនិយាយល្អ គិតរឿងល្អៗ ដើម្បីជាគំរូដល់អ្នកជំនាន់ក្រោយៗ ទៀត។ តួយ៉ាងនៅក្នុងឱកាសខួប ១ ឆ្នាំ នៃការផ្ទេរមកុដ សុតធីតា បានរម្លឹកអនុស្សាវរីយ៍ថា «ថ្ងៃគម្រប់ខួបមួយឆ្នាំ ដែល សុតធីតា មិនបានឡើងផ្ទេរមកុដ សំនួរមួយដែលតែងតែទទួលបានពីបងប្អូនគ្រប់គ្នា បង ធីតា មានអារម្មណ៍យ៉ាងណាដែរ?»។

ឆ្លើយតបទៅកាន់អ្នកគាំទ្រ បវរកញ្ញា ២០២១ រូបនេះ បានបញ្ជាក់ថា «បង សុធីតា មិនមានអារម្មណ៍អ្វីទាំងអស់ណា មិនជាអ្វីនោះទេ យ៉ាងណាក៏ជាអនុស្សាវរីយ៍ចងចាំនៅក្នុងចិត្តដែរណា ព្រោះបង ធីតា នៅតែជា MGC 2021 នៃដួងចិត្តប្រជាជនកម្ពុជា ខំធ្វើល្អ និយាយល្អ គិតរឿងល្អៗ ដើម្បីជាគំរូដល់អ្នកជំនាន់ក្រោយៗ ទៀត»។

គេកត់សម្គាល់ឃើញថា Miss Grand Cambodia 2021 រូបនេះ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យបវរកញ្ញា ស្រីស្អាត ប៉ូគីមថេង សុតធីតា មានឱកាសច្រើន ដោយលេចវត្តមាននៅតាមបណ្ដាកម្មវិធីតូចធំនានា ជាបន្តបន្ទាប់៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


