Connect with us

ជីវិតកម្សាន្ដ

ស្ថានភាព​ជំងឺ​លោកយាយ ណ​យ សំណាង កាន់​តែ​ធូរ​ស្រាល​ច្រើន

បានផុស

នៅ

ភ្នំពេញ ៖ ក្រោយ​ចូល​សម្រាក​ព្យាបាល​រយៈ​ពេល​១០​ថ្ងៃ​មកនេះ​ តារា​កំប្លែង​និង​អា​យ៉ៃ​ជើងចាស់​លោក យាយ ណ​យ សំណាង ពេលនេះ​អាការៈ​ជំងឺ​កូ​វីដ​- ១៩​បាន​ធូរ​ស្រាល​ច្រើន​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោងតាម​ប្រភពពី​បុគ្គលិក​មន្ទីរពេទ្យ រុស្ស៊ី ម្នាក់​បញ្ជាក់​នៅ​ថ្ងៃទី​២៤ ខែ ឧសភា ឆ្នាំ ២០២១ នេះ អាការៈ​លោកយាយ ណ​យ សំណាង បាន​ធូរស្រាល រឹងមាំ និង​សុខភាព ល្អ ហើយ ក្រោម​ការយកចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​នៅ​ទីនោះ​។

ប្រភព​បន្តទៀតថា ​ក្រុមការងារ​ផ្នែក COVID-19 នៃ មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀតបាន ចូល ពិនិត្យ ថែទាំ​នឹង​សួរសុខទុក្ខ​លោកយាយ ណយ សំណាង ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​រាជ​រដ្ឋាភិ​បាល និង ថ្នាក់ដឹកនាំ មន្ទីរ​ពេទ្យមិត្តភាព ខ្មែរសូវៀត រួម​ទាំង​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំងអស់​។

ប្រភព​បាន​បន្ថែមថា​ ពេលនេះ​ឃើញថា ស្ថានភាព​លោកយាយបានធូរស្រាល រឹងមាំ នឹង សុខភាព ល្អ សូម​ជូនពរ ឲ្យ​លោកយាយ ឆាប់ ជាសះស្បើយ ពី ជំងឺ COVID-19 រក្សា ៣ កុំ ៣​ការពារ​។

ជាមួយគ្នានេះ​តាមរយៈ វីដេអូ​គេ ក៏​សង្កេត​ឃើញ​លោកយាយ ណ​យ សំណាង បាន លើក ដៃ សំពះ ថ្លែង អំណរ​គុណ​ដល់​រាជរដ្ឋាភិបាល ដែលបាន​យកចិត្តទុកដាក់ ចំពោះ​​ប្រជាពលរដ្ឋ និង ថ្លែង អរគុណ ដល់ ក្រុម​គ្រូពេទ្យ​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម