ជីវិតកម្សាន្ដ
អ្នកសិល្បៈជាច្រើនរន្ធត់ចិត្តពេលទទួលដំណឹងមរណភាពលោកគ្រូ ស៊ុំ សារឿន
គេសង្កេតឃើញទស្សនិកជន និងអ្នកសិល្ប:ល្បីៗជាច្រើនសម្តែងអារម្មណ៍រន្ធត់ចិត្តខ្លាំងបន្ទាប់ពីទទួលដំណឹងថា លោកគ្រូ ស៊ុំ សារឿន ដែលជាកវីនិពន្ធបទចម្រៀងបែបមនោសញ្ចេតនា លន្លង់លន្លោច បានទទួលមរណភាពកាលពីព្រឹកមិញនេះ។

ក្រៅពីតារាចម្រៀងប្រុស-ស្រីល្បីៗជាច្រើនក៏មានអ្នកសិល្ប:ជំនាន់ក្រោយ ដែលជាកូនសិស្សរបស់លោកគ្រូ ស៊ុំ សារឿន បានបង្ហាញការសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។ម្យ៉ាងទៀតមរណភាពរបស់លោកគ្រូ ស៊ុំ សារឿន គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់នៅលើវិស័យសិល្បៈខ្មែរ។

លោក ស៊ុំ សារឿន គឺជាអ្នកនិពន្ធជើងចាស់មួយរូប ដែលតែងនិពន្ធទំនុកច្រៀងប្រភេទបទបែបលន្លង់ លន្លោចមិនតិចបទទេសម្រាប់តារាចម្រៀងប្រុសស្រីល្បីៗ នៅផលិតកម្មហង្សមាស លើសពីនេះលោកក៏ជាគ្រូបង្វឹកក្នុងកម្មវិធី Cambodia Idol ផងដែរ។
បើតាមប្រភពពីក្រុមគ្រួសាររបស់លោកបានឲ្យដឹងថាលោកគ្រូ ស៊ុំ សារឿន ទទួលមរណភាពវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១នេះ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ៕
អត្ថបទ ៖ ចាន់រ៉ា





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


