ជីវិតកម្សាន្ដ
ក្តៅៗ! រឿងរ៉ាវ សុខ រ៉ាស៊ី និងម្ចាស់កម្មវិធីប្រលងបវរកញ្ញា ប្រឈមឡើងតុលាការពាក់ព័ន្ធលុយ
កាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ចំពោះរឿងរ៉ាវរវាងពិធីករលោក សុខ រ៉ាស៊ី និងអ្នករៀបចំកម្មវិធីប្រលងបវរកញ្ញាមួយ ខណៈដែលលោកប្រកាសថាអាចឈានដល់ការប្តឹងផ្តល់ឡើងតុលាការ។
ពិធីករលោក សុខ រ៉ាស៊ី នៅថ្ងៃទី០៤ ខែកក្កដានេះ បានបញ្ចេញសារដោយព្រមានថា បងប្អូនអាចជឿទេថា បើមានរៀបចំកម្មវិធីប្រលងបវរកញ្ញាកម្មវិធីកំពុងដំណើរការស្រាប់តែប៉ូលិសមកចាប់អ្នករៀបចំកម្មវិធីដាក់គុក ដោយសារបទឆបោក តើបងប្អូនយល់យ៉ាងណាដែរ? ។ លោកបានបន្តថា យើងយោគយល់គេ១ឆ្នាំហើយ គេថាយើងមិនយោគយល់មានលុយមានផ្ទះមានក្រុមហ៊ុនរាប់លាន តែមិនស្រលាញ់កិត្តិយស។ ដោយឡែកនៅក្នុងសំណេរឆ្លងឆ្លើយតាមឆាតលោក សុខ រ៉ាស៊ី ក៏បានបញ្ជាក់ដូច្នេះថា ចាំជួបគ្នានៅតុលាការចុះ។

សូមជម្រាបដែរថា ពិធីករលោក សុខ រ៉ាស៊ី កាលពី២ថ្ងៃមុននេះ ក៏បានទម្លាយរឿងអន់ចិត្តចំពោះថៅកែមហាហង្សលោក អ៊ិន សុភិន ផងដែរ។ តាមរយៈខ្លឹមសាររបស់លោកសុខ រ៉ាស៊ី បាននិយាយថា តេទៅមិនលើកសោះមួយថ្ងៃពេញទៅហើយ ប្រហែលម្ចាស់Accountរវល់ហើយជួយShared ឲ្យគាត់បានឃើញផង។ ដោយឡែកនៅក្នុងខ្លឹម សារមួយទៀត សុខ រ៉ាស៊ី ក៏បានលើកឡើងថា លុយមិនអាចទិញកិត្តិយសមកវិញទេបង។


ជុំវិញរឿងរ៉ាវខាងលើនេះ កម្ពុជាថ្មីនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ មិនអាចទាក់ទងដើម្បីសូមការសួរនាំពីលោក សុខ រ៉ាស៊ី ចំពោះបញ្ហានេះបាននៅឡើយទេ៕


អត្ថបទ៖ ចាន់រ៉ា
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០



