ជីវិតកម្សាន្ដ
ជើងខ្លាំង ៦ រូបប្រចាំ AGT 2021 ដែលទទួលបានប៊ូតុងមាសក្នុងវគ្គជម្រុះដំបូង
កម្មវិធីប្រឡងទេពកោសល្យពិសេសរបស់សហរដ្ឋអាមេរិកឆ្នាំ២០២១ ឬ American Got Talent (AGT) ក្នុងវគ្គជម្រុះដំបូង បានរកឃើញជើងខ្លាំងប៉ុន្មានរូបប្រចាំកម្មវិធីរបស់ខ្លួន។ ឆ្លងកាត់ការប្រកួតជាមួយបេក្ខជន បេក្ខនារីជើងខ្លាំង និងពោរពេញដោយសមត្ថភាពពិសេសជាច្រើននាក់នៅលើឆាក AGT មានបេក្ខជន-នារី តែ៥រូបប៉ុណ្ណោះដែលមានទេពកោសល្យលើសគេអាចទទួលបានប៊ូតុងមាសពីគណកម្មការ ដើម្បីឈានទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។
ទាំងនេះជាម្ចាស់ប៊ូតុងមាសក្នុងវគ្គជម្រុះដំបូង!
១. Northwell Health Nurse Choir
ពួកគេជាក្រុមគិលានុបដ្ឋាក ១៨ រូបមកពីទីក្រុងញូយ៉ក ដែលមកឡើងច្រៀងចម្រៀងជាពួក (Choir)។ បទដែលបេក្ខជនក្រុមនេះលើកមកបកស្រាយគឺបទ “Stand by Me” ជាបទដែលពួកគេទទួកបានការចុចប៊ុតុងមាសពីគណកម្មការលោក Howie Mandel។
២. Jane
នាងជាបេក្ខនារីដែលច្រៀងចម្រៀង Original Song ចំណងជើង “It’s Okay”។ បទនេះជាស្នាដៃនិពន្ធរបស់នាងផ្ទាល់ ដែលអត្ថន័យរបស់វារៀបរាប់ពីជីវិតតស៊ូក្នុងអំឡុងប្រយុទ្ធជាមួយជំងឺមហារីកសួត ថ្លើម និងឆ្អឹងខ្នងរបស់នាង។ Jane ទទួលបានប៊ូតុងមាសពីគណកម្មការលោក Simon Cowell។
៣. World Taekwondo Demonstration Team
ពួកគេជាក្រុមសម្ដែងតៃហ្វាន់ដូពិភពលោក បានទទួលការចុចប៊ូតុងមាសពីពិធីករលោក Terry Crews។ មានសមាជិក ២២ នាក់ ក្រុមតៃហ្វាន់ដូនេះ ដើមឡើយបានអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍អូឡាំពិក តែដោយសារកូវីដ-១៩បង្អាក់ ទើបពួកគេចូលរួមប្រកួតក្នុងកម្មវិធី AGT តែម្ដង។
៤. Jimmie Herrod
បុរសវ័យ ៣០ ឆ្នាំរូបនេះ បានចូលប្រឡង AGT ដោយច្រៀងបទ “Tomorrow” ។ បទនេះត្រូវបានលោក Simon សុំមិនឱ្យច្រៀងនោះទេ តែដោយសារ Jimmie គ្មានចម្រៀងសម្រាប់ជំនួស ក៏បន្តច្រៀងដដែល រហូតចុងក្រោយគាត់បានប៊ូតុងមាសពីគណកម្មការ Sofia Vergara ។
៥. Léa Kyle
Léa Kyle ជាអ្នកសម្ដែងសៀករហ័ស្សកម្មជនជាតិបារាំង ដែលប្ដូរឈុតសម្លៀកបំពាក់លឿនបំផុតនៅលើឆាក AGT។ ទេពកោសល្យនេះធ្វើឱ្យនាងឆក់បានប៊ូតុងមាសពី idol របស់នាងគឺ Heidi Klum។
៦. Victory Brinker
កុមារីវ័យ ៩ ឆ្នាំរូបនេះ បានបង្កើតប្រវត្តិសាស្ត្រកម្មវិធី AGT ដំបូងបង្អស់ ដោយនាងបានទទួលប៊ូតុងមាសពីគណកម្មការទាំង៤រូប រួមជាមួយពិធីករ។ តាមពិតក្នុងកម្មវិធីមានប៊ូតុងមាសតែ ៥ ប៉ុណ្ណោះ តែដោយសារ Victory មានសមត្ថភាពច្រៀងខ្លាំងទើបនាងក្លាយជាបេក្ខជនដែលអាចឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ៕
អត្ថបទ៖ សន្យា
ចុចអាន៖ បង្ហាញមុខតារាសម្ដែងកូរ៉េ ៨ រូបមានទ្រព្យសម្បត្តិច្រើនជាងគេ និងស៊ីថ្លៃខ្ពស់បំផុត
ចុចអាន៖ តារាសំដែងចាស់វស្សា Aum បរិច្ចាគឧបករណ៍ជំនួយអុកស៊ីសែន ជួយអ្នកជំងឺកូវីដ ខណៈថៃផ្ទុះករណីច្រើនឡើងៗ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


