ជីវិតកម្សាន្ដ
ផលិតកម្ម SM បញ្ជាក់ថា Xiumin សមាជិកក្រុម EXO វិជ្ជមានកូវីដ ក្រោយតេស្តដល់ទៅ ២ ដង
នៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២១នេះ ទីភ្នាក់ងាររបស់ផលិតកម្ម SM Entertainment បានចេញសេចក្ដីថ្លែងការណ៍ថា Xiumin សមាជិកក្រុម EXO បានធ្វើរោគវិនិច្ឆ័យមានផ្ទុកជំងឺកូវីដ ។

ដោយឡែកកាលពីថ្ងៃទី ២៩ ខែ កក្កដា តារាចម្រៀងប្រុសរូបនេះ បានទៅតេស្តរកមេរោគកូវីដ ដោយម៉ាស៊ីន PCR ម្ដងរួចហើយ ខណៈពេលនោះគឺលោកតេស្តដើម្បីហាត់សមជាមួយក្រុមតន្ត្រីរបស់លោក ហើយចំពោះលទ្ធផលគឺអវិជ្ជមាន។
រហូតដល់ថ្ងៃទី ៤ ខែសីហា Xiumin ក៏បានធ្វើតេស្ត PCR បន្ថែម ហើយតារាចម្រៀងប្រចាំក្រុម EXO រូបនេះត្រូវបានគេរកឃើញវិជ្ជមាននៅថ្ងៃទី ៥ ខែសីហា នេះតែម្ដង ។ ចំពោះមូលហេតុដែលរូបលោកមានវិជ្ជមាន គឺដោយសារលោកចាប់ផ្ដើមសង្ស័យរោគសញ្ញា លើសុខភាពខ្លួនឯង។

ភ្លាមៗនោះសមាជិកក្រុម EXO និងបុគ្គលិកនៅក្រោមទ្រនំផលិតកម្ម SM ក៏ត្រូវបានធ្វើតេស្តរកមេរោគកូវីដ និងកំពុងដាក់ខ្លួនដាច់ដោយឡែកដើម្បីរង់ចាំលទ្ធផលរៀងៗខ្លួន។

ផលិតកម្ម SM Entertainment ក៏បានបង្ហោះសាមួយថា ” យើងសូមអភ័យទោសចំពោះការបង្កការព្រួយបារម្ភដល់មនុស្សជាច្រើន ហើយយើងនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីសុខភាពនិងសុវត្ថិភាពរបស់សិល្បករ និងបុគ្គលិកទាំងអស់របស់យើង ខណៈពេលដែលគ្រប់គ្នាបានធ្វើតាមការណែនាំសុខភាពយ៉ាងតឹងរ៉ឹង” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាន់តែរាលដាលក្នុងចង្កោមKpopកូរ៉េ! សមាជិក D-Crunch គឺ Hyunwook និង O.V មានវិជ្ជមានកូវីដ
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


