កូវីដ-១៩
រាលដាលថែមទៀតហើយ ! តួប្រុសមុខស្មើកូរ៉េ Shin Sungrok តេស្តលើកចុងក្រោយឃើញវិជ្ជមានកូវីដ
ថ្ងៃទី ២៨ ខែ មេសា អ្នកចាត់ការឲ្យតារាសម្ដែងប្រុសនៅក្នុងផលិតកម្ម HB Entertainment បានប្រកាសប្រាប់ទៅកាន់អ្នកសារព័ត៌មានក្នុងស្រុកថា តារាប្រុស Shin Sungrok លទ្ធផលតេស្តចុងក្រោយរកឃើញថា មានវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីតេស្តឃើញអវិជ្ជមានកាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២១។

ខាងផលិតកម្ម HB Entertainment បានមកធ្វើការសូមទោសទៅកាន់សាធារណៈជន ពិសេសអ្នកគាំទ្ររបស់ Shin Sungrok សម្រាប់ដំណឹងដ៏អាក្រក់មួយនេះ។ យ៉ាងណាមិញ ពួកគេនឹងប្រឹងប្រែងធ្វើការព្យាបាលដល់ Sungrok ឲ្យអស់ពីសមត្ថភាពតាមតែអាចធ្វើទៅបាន។



គួរបញ្ជាក់ផងដែរថា តារាប្រុសវ័យ ៣៨ឆ្នាំរូបនេះ កំពុងថតរឿងភាគថ្មីដែលមានចំណងជើងថា «Master in the House» បានពាក់កណ្តាលសាច់រឿងទៅហើយ។ ដោយសារមានបញ្ហាបែបនេះកើតឡើង ទើបតម្រូវឲ្យ Sungrok ផ្អាកការថតប្លងរបស់គាត់មួយរយៈពេលសិន ទម្រាំសុខភាពរបស់គាត់អាចវិលមកដូចដើមវិញ៕
អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖កាន់តែរាលដាលក្នុងចង្កោមKpopកូរ៉េ! សមាជិក D-Crunch គឺ Hyunwook និង O.V មានវិជ្ជមានកូវីដ
ចុចអាន៖Junsu តេស្តវិជ្ជមានកូវីដ បន្ទាប់ពី Son Joon Ho បញ្ជាក់តេស្តវិជ្ជមានដូចគ្នា
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


