Connect with us

ជីវិតកម្សាន្ដ

B.I អាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ ឆ្នាំ ទាក់ទងនឹងករណីគ្រឿងញៀន

បានផុស

នៅ

នៅថ្ងៃទី ២៦ ខែ សីហា សវនាការលើកដំបូងរបស់ B.I ដែលជាតារាចម្រៀងរ៉េបប្រចាំក្រុម ikon ត្រូវបានធ្វើនៅទីក្រុងសេអ៊ូល ទាក់ទងនឹងការរំលោភលើច្បាប់ ស្តីពីការប្រើប្រាស់គ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា B.I ត្រូវ​បាន​ចោទប្រកាន់​នៅ​ខែ ឧសភា ឆ្នាំនេះ ​ពី​បទ​សង្ស័យ​ថា​បាន​ទិញ​កញ្ឆានិង LSD (អាស៊ីដ diethylamide ) ក្នុង​ឆ្នាំ ២០១៦ និង​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន។

នៅ​ក្នុងសវនាការនៅថ្ងៃទី ២៦ ខែ សីហា ​ព្រះ​រាជអាជ្ញា​បាន​បញ្ជាក់​ថា “ B.I បាន​ប្រើប្រាស់​កញ្ឆា​សរុបចំនួន ៣ ដង​នៅខែ មីនា ឆ្នាំ ២០១៦ និង​ខែ​ មេសា ឆ្នាំ ២០១៦ ហើយ​គាត់​ក៏បានទិញ LSD នៅគ្រា​នោះដែរ” ។

B.I បាន​អត្ថាធិប្បាយ​ថា“ ខ្ញុំ​សារភាព​ចំពោះ​ការចោទប្រកាន់ទាំងអស់នេះ​” នៅ​ចំពោះ​មុខ​សវនាការ B.I ក៏​បាន​ដាក់​លិខិត​សុំទោស​ទៅតុលាការនៅថ្ងៃទី ២៥ ខែ សីហា ​ផងដែរ។

អយ្យការ​បាន​ស្នើ​ឲ្យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៣ ឆ្នាំ​ រួម​ជាមួយ​ការ​ផាក​ពិន័យ ១,៥ លាន​វ៉ុន (ប្រហែល ១៣០០ ដុល្លារ) សម្រាប់តារាប្រុសរូបនេះ ។

ទោះ​យ៉ាងណា​ការ​កាត់ទោស​ចុងក្រោយ​ នឹង​ត្រូវ​កំណត់​នៅ​ក្នុង​សវនា​ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ១០ ខែ​ កញ្ញា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៣៧ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម