Connect with us

ជីវិតកម្សាន្ដ

ពែកមី បញ្ជាក់រឿងភរិយាត្រូវវិញ្ញាណចូលសណ្ឋិត បន្ទាប់មានការរិះគន់​

បានផុស

នៅ

ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​និង​ចាប់​អារ​ម្មណ៍​ខ្លាំង​ក្រោយ​តារា​កំប្លែង​ល្បីឈ្មោះ​នាយ ពែ​កមី បាន​បង្ហោះ​ថា​ ភរិយា​របស់ខ្លួន​ត្រូវបាន​វិញ្ញាណ​មនុស្ស​ប្រុស​ចូល​សណ្ឋិត​ពេល​ត្រឡប់​មកពី​ស្រុក​កំណើ​ត​ ខេត្ត​ស្វាយរៀង​។​

បន្ទាប់ពី​មានការ​បង្ហោះ​ពី​សំណាក់​តារា​កំប្លែង​នាយ ពែ​កមី ជុំវិញ​រឿងរ៉ាវ​អប្បិយជំនឿ​នេះដែរ ​ក៏មាន​មហា ជន​ខ្លះ​បានធ្វើ​ការចូល​សួរនាំ​ចង់ដឹង​ពី​ដើមហេតុ​នៃ​បញ្ហា​នេះ ​ខណ​:​មាន​ខ្លះទៀត​បាន​រិះគន់ថា​ ជា​រឿង​មិន​ពិត​រហូត​មានការ​ជេ​ប្រមាថ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​បង្ហោះ​ភ្ជាប់​នឹង​វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព​ជាក់ស្តែង​នោះ ​នាយ ពែ​កមី បាន​រៀបរាប់ថា​ ”​ដោយសារ​មាន​បងប្អូន​ជេរ​ខ្ញុំ ​រឿង​ខ្ញុំ​ទៅរក​គ្រូ​និង​ព្រះសង្ឃ​ស្រោច​ទឹក​ថា​ខ្ញុំ​អប្បិយជំនឿ​។​ ដូចនេះ​ខ្ញុំ​សុំ​ផុស​វីដេអូ​មូល​ហេតុ​ដែល​ខ្ញុំ​ទៅរក​ព្រះសង្ឃ​ និង​គ្រូ​ គឺ​មកពី​ប្រពន្ធ​ខ្ញុំ​មាន​វិញ្ញាណ​មនុស្ស​ប្រុស​ចូលក្នុង​ខ្លួន​គាត់​។​

នាយ ពែ​កមី បាន​លើកឡើងថា ​មុនពេល​ដែល​ប្រពន្ធ​លោក​មាន​អាការ​:​ប្លែក​(​វិញ្ញាណ​សណ្ឋិត​)​នោះ​ គឺ​ភរិយា​នាយ​បាន​ទៅ​បេះ​ផ្លែឈើព្រៃ​ម្យ៉ាង​នៅ​ភូមិចាស់​១​កន្លែង​ក្បែរ​ផ្ទះ​ម្តាយ​នៅឯ​ស្រុកកំណើត​។ ​ប៉ុន្តែ​ក្រោយ​ត្រឡប់មកវិញ​ក៏​ស្រាប់​តែមាន​សភាព​ខុសប្លែក​រហូត​ជិះឡាន​មកដល់​ភ្នំពេញ​វិញ​តែម្តង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម