ជីវិតកម្សាន្ដ
ពែកមី ប្រាប់អាការភរិយា តែរឿងដំណោះស្រាយមិនទាន់បញ្ជាក់
ដូចប្រិយមិត្តបានដឹងហើយថា ភរិយារបស់តារាកំប្លែងល្បីឈ្មោះលោក ចែម ចាន់រ៉ា ហៅនាយ ពែកមី កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៣ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីមានអាការធ្ងន់ធ្ងរ ក្រោយទទួលសេវាកម្មចាក់សេរ៉ូមខូឡាជិន ចាក់វីតាមីនឲ្យសាច់ស្អាត នៅក្នុងហាងកែសម្ផស្សយីហោ «អេស 88 ប៊ីយូធី» ម្ដុំផ្សារថ្មី។

យ៉ាងណាមិញក្រោយចូលសង្គ្រោះបន្ទាន់អស់រយៈពេល ៣ ថ្ងៃ នៅមន្ទីរពេទ្យកាល់ម៉ែត ភរិយានាយ ពែកមី ក៏មានអាការធូរស្រាលបន្តិចឡើងវិញ និងត្រូវបានបញ្ជូនមកចូលសម្រាកនៅបន្ទប់ព្យាបាលធម្មតាវិញ ខណៈកន្លងមក នាយ ពែកមី ដែលជាស្វាមី នៅតែបង្ហាញក្ដីព្រួយបារម្ភចំពោះបញ្ហាសុខភាពភរិយាទោះបីចេញពីបន្ទប់សង្គ្រោះបន្ទាន់ក៏ដោយ។

ជាថ្មីម្ដងទៀតតារាកំប្លែងនាយ ពែកមី បានបញ្ជាក់ឲ្យដឹងកាលពីល្ងាចថ្ងៃទី ០៦ ខែសីហា ថា មកដល់ពេលនេះអាការជំងឺភរិយារបស់លោកបានធូរស្បើយច្រើនហើយ ដូច្នេះអាចប្រហែលជា ២ ទៅ ៣ ថ្ងៃទៀត ភរិយាលោកនឹងបានចេញពីមន្ទីរពេទ្យហើយ។ លោកក៏បានអរគុណចំពោះការសួរសុខទុក្ខ និងក្ដីបារម្ភរបស់មិត្តភ័ក្ដិ និងអ្នកគាំទ្រ មកលើប្រពន្ធលោកផងដែរ។

ដោយឡែកសម្រាប់រឿងរ៉ាវដំណោះស្រាយជាមួយភាគីម្ចាស់ហាងកែសម្ផស្សយីហោ «អេស 88 ប៊ីយូធី» មិនទាន់ត្រូវបានតារាកំប្លែងនាយ ពែកមី បញ្ជាក់ទេថា មានពន្លឺយ៉ាងណាបែបណានៅឡើយ ខណៈលោកក៏បានបង្ហើបដោយខ្លីថា «តាមសំណូមពរលោក ទេព ពិសិដ្ឋ ស្នើសុំឲ្យខ្ញុំលុបផុសចេញវិញ ខ្ញុំក៏យោគយល់ ដូចនេះសូមបងប្អូនអធ្យាស្រ័យ»។

សូមបញ្ជាក់ថា ភ្លាមៗ បន្ទាប់ពីការស្រាវជ្រាវ និងពិនិត្យករណីនេះ ក្រសួងសុខាភិបាល កាលពីថ្ងៃទី ០៤ ខែសីហា ក៏បានចេញសេចក្ដីសម្រេចស្ដីពីការបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេស ប៉ែតសិបប្រាំបី ប៊ីយូធី (S88 Beauty) និងសាខាទាំងអស់៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន