ជីវិតកម្សាន្ដ
ពែកមី បញ្ជាក់ថា បញ្ហារវាងគ្រួសារលោក និងម្ចាស់ហាង S 88 Beauty ដោះស្រាយបញ្ចប់រួចរាល់
ជាថ្មីម្ដងទៀត តារាកំប្លែងនាយ ពែកមី ដែលមានឈ្មោះពិត ចែម ចាន់រ៉ា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីតាមរយៈបណ្ដាញសង្គមតេឡេក្រាម កាលពីល្ងាចថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣ ថា សម្រាប់រឿងរ៉ាវដែលបានកើតឡើងរវាងគ្រួសារលោក និងម្ចាស់ហាង S 88 Beauty ត្រូវបានដោះស្រាយបញ្ចប់រួចរាល់ហើយ។

នាយ ពែកមី បាននិយាយថា «ខ្ញុំ ជាមួយភាគីម្ចាស់ហាង S 88 Beauty គឺបានដោះស្រាយបញ្ចប់ជាមួយគ្នារួចរាល់ហើយ ដោយ ខ្ញុំ ព្រមទទួលយកសំណងដែលខាងភាគីម្ចាស់ហាង S 88 Beauty យល់ព្រមសងជំងឺមកខាងខ្ញុំ ហើយខ្ញុំក៏បានដកពាក្យបណ្ដឹងរួចហើយដែរ ពោលគឺបានន័យថា យើងបានដោះស្រាយបញ្ចប់ហើយ»។

ដោយឡែកពាក់ព័ន្ធនឹងសំនួរថា តើលោកទទួលបានសំណងជំងឺចិត្តប៉ុន្មាន? ត្រង់ចំណុចនេះ មិនទាន់ត្រូវបាន នាយ ពែកមី បញ្ជាក់ឲ្យដឹងនោះទេ។ យ៉ាងណាមិញ បើតាមការឲ្យដឹងពី នាយ ពែកមី មកដល់ពេលនេះ អាការជំងឺភរិយាលោកបានធូរស្រាលច្រើន និងត្រៀមចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ ខាងមុខនេះ។ ភរិយារបស់តារាកំប្លែងល្បីឈ្មោះលោក ចែម ចាន់រ៉ា ហៅ នាយ ពែកមី កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៣ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីមានអាការធ្ងន់ធ្ងរ ក្រោយទទួលសេវាកម្មចាក់សេរ៉ូមខូឡាជិន ចាក់វីតាមីនឲ្យសាច់សស្អាត នៅក្នុងហាងកែសម្ផស្សយីហោ អេស 88 ប៊ីយូធី ម្តុំផ្សារថ្មី។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី ០៤ ខែសីហា ក៏បានចេញសេចក្ដីសម្រេចស្ដីពីការបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេស ប៉ែតសិបប្រាំបី ប៊ីយូធី (S88 Beauty) និងសាខាទាំងអស់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


