ជីវិតកម្សាន្ដ
ពែកមី ហួសចិត្ត ចេញបទ”ចូលឆ្នាំយើងទៅណា” ស្រាប់តែត្រូវបុរសម្នាក់ជេរកប់ៗមាត់
តារាកំប្លែងនាយ ពែកមី បានសម្ដែងការហួសចិត្តខ្លាំង ក្រោយច្រៀងបទបែបកំប្លែង សប្បាយលេង សើច នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ស្រាប់តែត្រូវបានបុរសម្នាក់ចេញមកជេរប្រមាថកប់ៗមាត់នៅលើបណ្ដាញសង្គមតែម្ដង។

បទចម្រៀងដែលត្រូវបាន នាយ ពែកមី ច្រៀងបង្ហោះផ្សព្វផ្សាយជាសាធារណៈមានចំណងជើងថា “ចូលឆ្នាំយើងទៅណា”។ ក្នុងបទនេះគេឃើញតារាកំប្លែងនាយ ពែកមី ច្រៀងមានលក្ខណៈបែបសប្បាយៗ រួមបញ្ចូលភ្លេងយ៉ាងពីរោះ។ ប៉ុន្តែរឿងដែលហួសចិត្តគឺមានម្ចាស់ទំព័រហ្វេសប៊ុកមួយ ធ្វើការរិះគន់នាយ ពែកមី ដោយមិនសំចៃមាត់ឡើយ។

តារាកំប្លែងមានដើមកំណើតពីទឹកដី នៃខេត្តស្វាយរៀង នាយ ពែកមី បង្ហោះសារបែបនេះថា បទ”ចូលឆ្នាំយើងទៅណា” អាប៉ិនេះខមមិនថា ខ្ញុំ ……។ បទច្រៀងលេងឲ្យបងប្អូនបានសើចសប្បាយ កំប្លែងៗ អរគុណបងប្អូនដែលគាំទ្រ។ ការលើកឡើងរបស់នាយ ពែកមី នេះ បានធ្វើឡើង បន្ទាប់ពីមានការរិះគន់ថា អានេះខំផឹកឈឺស្គមជិតងាប់ប៉ុណ្ណឹងហើយ មកឆ្លៀតច្រៀងបទឆ្កួតៗ ឡប់ៗ ចឹងទៀត។

ជាមួយគ្នា នៃការបង្ហោះរបស់សាមីខ្លួន នាយ ពែកមី នេះដែរ ភ្លាមៗនោះ មានអ្នកគាំទ្រលោកមួយចំនួនបានបញ្ចេញមតិដែរថា កុំខ្វល់ពូ ពែកមី គាត់កើតរោគអាឡ័កស៊ីហើយ សំខាន់ចេញមួយបទហ្នឹង បងប្អូនខ្ញុំ និងខ្ញុំ គាំទ្រស្រលាញ់ពេញចិត្តមួយបទនេះខ្លាំង។ រីឯខ្លះទៀតបាននិយាយដែរថា ធម្មតាទេបងរឿងដែលយើងធ្វើមិនអាចផ្គាប់ចិត្តមនុស្សគ្រប់រូបបានទេ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


