ជីវិតកម្សាន្ដ
ភរិយានាយ ពែកមី កំពុងសង្គ្រោះបន្ទាន់ក្រោយចូលកែសម្ផស្សនៅហាង អេស88ប៊ីយូធី ខណៈអាជ្ញាធរចុះធ្វើកំណត់ហេតុបិទបណ្ដោះអាសន្ន
មានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ និងមហាជនបន្ទាប់ពីមានដំណឹងថា ភរិយារបស់តារាកំប្លែងល្បីឈ្មោះនាយ ពែកមីមានអាការៈធ្ងន់ធ្ងរក្រោយពេលទៅទទួលសេវាកម្មចាក់សេរ៉ូមខូលជិន ចាក់វីតាមីន លើផ្ទៃមុខនៅក្នុងហាងកែសម្ផស្សយីហោ អេស88ប៊ីយូធីស្ថិតនៅម្តុំផ្សាថ្មី។

ប្រភពបានឲ្យដឹងថា ភរិយាតារាកំប្លែងនាយ ពែកមី បន្ទាប់ពីមានអាការៈមិនស្រួលក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណ:ទីតាំងហាងខាងលើត្រូវបានសមត្ថកិច្ចចុះធ្វើកំណត់ហេតុបិទបន្ទាប់ពីរកឃេីញថា ទីតាំងមួយកន្លែងនេះមិនមានអជ្ញាបណ្ណ័ត្រឹមត្រូវ និងបានធ្វេីឲ្យប្រពន្ធតារាកំប្លែងនាយ ពែកមី មានអាការៈធ្ងន់ធ្ងរក្រោយទទួលសេវាកម្មចាក់សេរ៉ូម ខូលជិន ចាក់វីតាមីនផ្ទៃមុខ។

តារាកំប្លែងនាយ ពែកមី បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះថា មកទល់ពេលនេះភរិយារបស់លោកកំពុងស្ថិតនៅក្នុងបន្ទប់ICU(សង្គ្រោះបន្ទាន់) ក្រោយទៅទទួលសេវាកម្មចាក់សេរ៉ូមខូលជិនវីតាមីនផ្ទៃមុខ។ លោកបានបញ្ជាក់ថា ភរិយាលោកត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតាំងពីថ្ងៃទី០២ ខែសីហាមកម្លេះ។

យ៉ាងណាមិញតារាកំប្លែងរូបនេះមិនទាន់បានបញ្ជាក់លម្អិតជុំវិញរឿងនេះទេ ដោយនិយាយដោយខ្លីថា ទុកឲ្យសមត្ថកិច្ចធ្វើការងារនេះទៅតាមជំនាញសិន ហើយបើមានអ្វីទៀតលោកនឹងបញ្ជាក់ប្រាប់បន្ថែមនៅពេលក្រោយ។
សូមបញ្ជាក់ដែរថា ទីតាំងហាងកែសម្ផស្សយីហោ អេស88 ប៊ីយូធី ខាងលេីនេះ គឺស្ថិតនៅផ្ទះលេខ១ ១០E0តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


