ជីវិតកម្សាន្ដ
ជុំ លីណូ ប្រៀបធៀបភាពខុសគ្នារវាងតម្លៃថ្លៃថ្នូរ និងតម្លៃនៃភាពស៊ីវិល័យរបស់ស្ត្រី
តារាចម្រៀងប្រុសម្ចាស់បទ «ប្រពន្ធរត់ចោល» បានបញ្ចេញអារម្មណ៍ហួសចិត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនបន្ទាប់ពីមានការចែករំលែកល្បីនូវរូបភាពនារីៗ ពាក់អាវបង្ហាញសាច់ចង្អូរដើមទ្រូងជ្រុល។

ករណីនេះដែរកន្លងមកគេសង្កេតឃើញកើតមានតែនៅលើប្រទេសជិតខាងកម្ពុជា(ថៃ)នោះទេ ប៉ុន្តែពេលនេះមានដំណឹងថា នៅខ្មែរក៏ចាប់ផ្ដើមមានអ្នកជ្រួលជ្រើមស្លៀកតាមផងដែរ។ ដោយឡែកចាប់អារម្មណ៍ទៅមើលលោក ជុំ លីណូ ឯណ្ណោះវិញ លោកក៏បានថ្លែងសារលើកការប្រៀបធៀបភាពខុសគ្នារវាងតម្លៃភាពថ្លៃថ្នូរនិងតម្លៃនៃភាពស៊ីវិល័យរបស់ស្ត្រីដែលគួរឲ្យគោរព។
តាមរយ:ខ្លឹមសាររបស់តារាចម្រៀងលោក ជុំ លីណូ បាននិយាយបែបនេះថា មកពីមនុស្សស្រីនៅច្រឡំគ្នា អំពីតម្លៃនៃភាពថ្លៃថ្នូដែលគួរឲ្យគោរព និងតម្លៃនៃភាពស៊ីវិល័យហ៊ឺហាទៅតាមអារម្មណ៍ដែលធ្វើឲ្យមនុស្សប្រុសមិនគោរពនិងឲ្យតម្លៃ។

លោក ជុំ លីណូ បានបន្ថែមថា ដោយសារហេតុផលនេះហើយទើបពួកគាត់ស្លៀកពាក់បង្ហាញកេរ្តិ៍ម៉ែអស់បែបហ្នឹង។ ជាមួយខ្លឹមសាររបស់លោក ជុំ លីណូ ខាងលើនេះហាក់មានចេតនាដាស់ស្មារតីដល់ស្ត្រីមួយចំនួនផងដែរ ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


