Connect with us

ជីវិតកម្សាន្ដ

ងិន ម៉ា​រ៉ា​ឌី សុំ​ការផ្តល់​កម្លាំងចិត្ត​ពី​អ្នកគាំទ្រ​ខណ​:​ការប្រកួត​ឈុត​តំណាង​ជាតិ​កៀក​ចូល​មកដល់

បានផុស

នៅ

ភ្នំពេញ ៖ បវរកញ្ញា​តំណាង​ឲ្យ​កម្ពុជា​កញ្ញា ងិន ម៉ា​រ៉ា​ឌី ពេលនេះ​កំពុង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ប្រកួត Miss Universe លើក​ទី​៧០​ឆ្នាំ​២០២១​នៅ​ប្រទេស​អ៊ីស្រាអែល​។​ អំឡុង​ពេលនេះ​គេ​សង្កេតឃើញ​ទស្សនិកជន​ខ្មែរ​និង​អ្នកគាំទ្រ​ជាច្រើន​បាន​សម្តែង​ការសរសើរ​ហើយ​លើកទឹកចិត្ត​ដល់​នាង​គ្រប់គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​បើ​ចាប់អារម្មណ៍​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​បវរកញ្ញា ងិន ម៉ា​រ៉ា​ឌី នៅ​ល្ងាច​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០២១​នេះ​ ពោល​គឺ​កៀក​ចូល​មកដល់​នៃ​ការ​ប្រកួត​ឈុត​តំណាង​ជាតិ​និង​ការប្រកួត​បឋម​ក្នុង​កម្មវិធី​បវរកញ្ញា​ចក្រវាល​២០២១​នោះ​នាង​បានស្នើ​ឲ្យ​មហាជន​ជួយ​គាំទ្រ​និង​ផ្តល់​កម្លាំងចិត្ត​ផង​។

កញ្ញា ងិន ម៉ា​រ៉ា​ឌី បាន​លើក​ឡើង​ថា ​ជម្រាប​សួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ការប្រកួត​ឈុត​តំណាង​ជាតិ និង​ការប្រកួត​បឋម​Preliminary Competition ​កម្មវិធី​បវរកញ្ញា​ច​ក្រ​វាល​២០២១​នឹង​ប្រព្រឹត្ត​នា​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២១​វេលា​ម៉ោង​១២​យប់​តទៅ (​ម៉ោង​នៅ​កម្ពុជា​)​។

បរ​វក​ញ្ញា​តំណាង​កម្ពុជា​រូប​នេះ​បន្ថែម​ថា ​សូម​រង់ចាំ​តាមដាន​ទស្សនា​ការប្រកួត​និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​រូប​នាង​ខ្ញុំ​ផង​ណា​។​ សូម​អរគុណ​អ្នក​ទាំងអស់គ្នា​សម្រាប់​ការស្រលាញ់​មកលើ​រូបនាង​ខ្ញុំ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម