ជីវិតកម្សាន្ដ
ជំនួបរវាងបវរកញ្ញាចក្រវាល៤ជំនាន់ធ្វើឲ្យកក្រើកអ្នកគាំទ្រមិនធម្មតា
ទស្សនិកជននិងអ្នកគាំទ្រពិតជារំភើបហើយចាប់អារម្មណ៍ខ្លាំងខណ:ដែលមានការរៀបចំកម្មវិធីដ៏អស្ចារ្យមួយដោយបានអញ្ជើញបវរកញ្ញាចក្រវាលកម្ពុជាទាំង៤ជំនាន់ឲ្យមកប៉ះគ្នាកាលពីម្សិលមិញ។ដោយក្នុងនោះម្នាក់ៗសុទ្ធតែមានរូបសម្រស់ស្រស់ស្អាតមិនចាញ់គ្នាឡើយ។

ជាការកត់សម្គាល់នៅក្នុងជំនួបបវរកញ្ញាចក្រវាល៤រដូវកាលនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ឃើញ ថា បវរកញ្ញាទាំង៤រូបគ្រងឈុតមួយបែបម្នាក់យ៉ាងស្រស់ស្អាតអមការគ្រងគ្រឿងពេជ្រលម្អកាយចែងចាំងផងនោះរិតតែខ្ញង់តែម្តង។ ក្រៅពីមានអ្នកគាំទ្រមកកកកុញក៏មានវត្តមានអ្នកគ្រប់គ្រងបវរកញ្ញាកម្ពុជាចូលរួមអបអរផងដែរ។

ចំពោះបវរកញ្ញាចក្រវាលកម្ពុជាទាំង៤រូបដែលមានសម្រស់ដ៏ស្រស់ស្អាតនោះរួមមាន កញ្ញា រឿន ណាត ,កញ្ញា សំណាង អេលីណា ,កញ្ញា រ៉េត សារីតា និងកញ្ញា ងិន ម៉ារ៉ាឌី ។ អ្នកទាំង៤សុទ្ធតែបានផ្តាំផ្ញើចែករំលែកបទពិសោធន៍ដល់ៗប្អូនដែលជាបេក្ខភាពក្រោយៗនេះបើស្រឡាញ់អាចមកដាក់ពាក្យបង្ហាញភាពក្លាហានរបស់ខ្លួន។

វិស័យបវរកញ្ញាយើងកំពុងតែផ្ទុះការគាំទ្រហើយមុនចូលរួមប្រកួតត្រូវយល់ពីអត្ថន័យកម្មវិធីអោយច្បាស់ហើយរៀនសូត្របន្តបន្ទាប់ដើម្បីបង្វឹកខ្លួន។ ជាការពិតគឺមានតែភាពរឹងមាំកើតចេញពីក្នុងចិត្តនោះទេដែលជួយអោយយើងឈ្នះ។ ដូចច្នេះយើងគួរសាកល្បងហើយខំសម្រេចក្តីស្រម៉ៃអោយបាន៕
អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


