ជីវិតកម្សាន្ដ
ជា ចារិនី ខំប្រឹងពង្រឹងសមត្ថភាព ត្រៀមចេញទៅប្រកួត Miss International នាប្រទេសជប៉ុនខាងមុននេះ
បវរកញ្ញាដ៏ស្រស់សោភា គឺកញ្ញា ជា ចារិនី ដែលជាម្ចាស់មកុដ Miss Cambodia បន្ទាប់ពីជាប់ឈ្មោះជាម្ចាស់មកុដ មកបច្ចុប្បន្ននាងបាននិងកំពុងព្យាយាមបង្វឹកខ្លួនយ៉ាងខ្លាំង ដើម្បីឱកាសឆ្ពោះទៅកាន់ឆាកអន្តរជាតិនាពេលខាងមុខនេះ។

បើតាមការគ្រោងទុកបវរកញ្ញាដ៏ផូរផង់កញ្ញា ជា ចារិនី កំពុងត្រៀមខ្លួនដើម្បីចាកចេញទៅកាន់ប្រទេសជប៉ុននាពេលឆាប់ៗនេះ ក្នុងគោលដៅឆ្ពោះទៅដណ្តើមមកុដជាមួយស្រីស្អាតជាច្រើននាក់ទៀតមកពីបណ្តាប្រទេសនានានៅលើពិភពលោក។ បវរកញ្ញា ជា ចារិនី បានថ្លែងឲ្យដឹងថា ទោះជានាងបានក្លាយជាម្ចាស់មកុដកញ្ញាឯកអន្តរជាតិតំណាងប្រទេសកម្ពុជាពិតមែន តែសម្រាប់សន្ទុះនៃការហ្វឹកហាត់និងស្វែងយល់ពីរបៀបប្រកួតលើឆាកអន្តរជាតិ នាងបានពិនិត្យតាមដានជាប្រចាំ។


ស្រីស្អាត ជា ចារិនី បញ្ជាក់ថា សម្រាប់ពេលនេះពោលគឺអំឡុងពេលមុនឡើងទៅប្រកួតនៅប្រទេសជប៉ុន នាងបានព្យាយាមពង្រឹងរកចំណុចសំខាន់បំពេញភាពខ្វះខាតដូចជា, បង្កើនរបៀបដើរ ការរក្សារូបរាង របៀបធ្វើបទសម្ភាសន៍និងចំណុចខ្លះទៀត ដើម្បីឲ្យមានទុនបន្ថែម។ ដោយឡែងនាងបន្ថែមថា ក្រៅពីក្លាយខ្លួនជាបវរកញ្ញាដូចក្តីសុបិន ជា ចារិនី ក៏មានក្តីស្រមៃចង់ក្លាយជាពិធីការិនីឲ្យបានលេចធ្លោដូចរៀមច្បងឯទៀតផងដែរ។

សូមជម្រាបដែរថា បើគិតពីវិស័យប្រឡងបវរកញ្ញា កញ្ញា ជា ចារិនី បានខិតខំតស៊ូលើវិស័យមួយនេះ មិនដែលបោះបង់នោះទេ ព្រោះសង្ឃឹមថានាងនឹងទទួលបានភាពជោគជ័យថ្ងៃណាមួយមិនខាន។ ភាពមិនចុះចាញ់នេះហើយបានកែប្រែឲ្យ ចារិនី ប្រឹងប្រែងរហូតដណ្តើមបាន មកុដល្អដាច់គេតំណាងជាតិកម្ពុជាឆ្ពោះទៅកាន់ប្រទេសប្រទេសជប៉ុនឆាប់ៗនេះ៕


អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៩ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៩ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


