ជីវិតកម្សាន្ដ
តារាសម្តែងភេទទី៣ ចែ រ៉ូហ្សា បង្ហាញការហួសចិត្តលើសេវារថយន្តសង្គ្រោះមួយ
តារាសម្តែងភេទទី៣ លោក គន់ រៀមរតន: ហៅចែ រ៉ូហ្សា ដែលទស្សនិកជនភាគច្រើនស្គាល់តាមរយ:ការសម្តែងភាពយន្តខ្មែរជាច្រើនបានបង្ហាញអារម្មណ៍រន្ធត់ និងហួសចិត្តខ្លាំងលើសេវារថយន្តសង្គ្រោះមួយ ដែលបានដឹកសពសាច់ញាតិរបស់ខ្លួនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

យោងតាមការបង្ហោះភ្ជាប់ជាមួយរូបភាពដ៏សោកសង្រេង លោក គន់ រៀមរតន: បានរៀបរាប់ថាឡានពេទ្យដឹកពីកន្លែងគ្រោះថ្នាក់ទៅដល់ពេទ្យទា៨០ដុល្លារ ដល់ពេទ្យដឹងថាមនុស្សបានស្លាប់ហើយដឹកសពពីពេទ្យមកកន្លែងគ្រោះថ្នាក់វិញ និងបន្តដឹកពីកន្លែងគ្រោះថ្នាក់ទៅព្រៃវែងចម្ងាយជាង៩០គីឡូយក៣០០ដុល្លារ។
តារារូបនេះបញ្ជាក់ថា ដល់ពេលដឹកសពដល់ផ្ទះ ចាក់ថ្នាំរក្សាសពយក១៧០ដុល្លារទៀត សុំចុះបាន២០ដុល្លារ លើកទី១អត់ដែលបានដឹងទីផ្សារតម្លៃឡានដឹកសព។ លោកមិនបានបញ្ជាក់ទេថា រថយន្តខាងលើជារបស់ខាងមន្ទីរពេទ្យណាឡើយ ខណ:លោកប្រាប់បានកម្ពុជាថ្មីដោយខ្លីថា លោកទៅទាន់ត្រឹមឡានដឹកសពចេញពីពេទ្យវិញ អ្នកបើកឡានពេទ្យថា ឡានដឹកសពគេអត់ដាក់យីហោពេទ្យទេ។

ដោយឡែកនៅលើគណីហ្វេសប៊ុករបស់តារារូបនេះដដែលក៏បានបង្ហោះដែរថា អាំងប៉ាវឆ្នាំថ្មីសម្រាប់ក្រុមគ្រួសារលោក ០២.០២.២០២២ ? ម្តាយចូរពេទ្យ កូនប្រុសគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ទុកអោយកូនមិនទាន់ដឹងក្តីកំព្រាឪពុក។ យប់ថ្ងៃទី០២.០២.២០២ ម៉ោង១០និង៣០នាទី សូមវិញ្ញាណក្ខន្ធប្អូនប្រុស សុខ ម៉េង បានទៅកាន់សុគតិភពកុំបីឃ្លាតឡើយ។
លោកបន្ថែមថា នេះគឺជាការជូនដំណឹងដល់បងប្អូនសាច់ញាតិនឹងញាតិអ្នកស្រុកភូមិបានដឹង។ជាមួយ គ្នានៃដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះគេឃើញមានអ្នកគាំទ្រនិងមហាជនជាច្រើនបា នផ្ញើសារចូលរួមរំលែកទុក្ខផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


