Connect with us

ជីវិតកម្សាន្ដ

តារាភេទទី៣ ផេន ខេក ប្រកាសត្រៀមចូលរោងការដើមខែនេះ

បានផុស

នៅ

មហាជននិងអ្នកគាំទ្រច្បាស់ជាបានដឹងគ្រប់គ្នាហើយថា ចំពោះការសាងសម្ព័ន្ធភាពស្នេហារវាងតារាភេទី៣គឺ ផេន ខេក ដែលជាពិធីការិនីកម្មវិធី 3Funជាមួយបុរសម្នាក់ដែលគិតមកទល់ពេលនេះមានរយ:ពេលប្រមាណ៥ឆ្នាំហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការសង្កេតកន្លងមកតារាភេទី៣រូបនេះបានបង្ហោះជាបន្តបន្ទាប់នូវរូបថតPre-Weddingនិង ធ្លាប់ប្រកាសពី​គម្រោងចូលរោងការច្រើនលើកមកហើយដែរកាលពីអំឡុងឆ្នាំ២០២១។ប៉ុន្តែគម្រោងនោះក៏ត្រូវបានខកខានដោយសារបញ្ហាជំងឺកូវីដ-១ ៩។យ៉ាងណាមិញបន្ទាប់ពីកម្មវិធីនេះត្រូវខកខានជាច្រើនលើកច្រើនសារនោះឥឡូវតារាភេទទី៣ ផេ ន ខេក បានសម្រេចជាថ្មីដោយប្រកាសចូលរោងជ័យនៅថ្ងៃទី០៩ខែមីនាខាងមុខនេះ។

ជាក់ស្តែងនៅលើបណ្ដាញសង្គមរបស់តារាភេទទី ៣ ផេន ខេក បានប្រកាសថានាងខ្ញុំ ផេន ខេក សូមគោរពអញ្ជើ ញទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ាលោក លោកស្រីអ្នកនាង កញ្ញា និង ប្រិយមិត្តទាំងអស់គ្នា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយ សក្នុងពិធីមង្គលការរបស់នាងខ្ញុំដែលប្រព្រឹត្តទៅនៅថ្ងៃពុធទី0៩ខែមីនាឆ្នាំ២០២២។

ផេន ខេក បញ្ជាក់បន្ថែមទៀតថាពិធីមង្គលការនេះនឹងប្រព្រឹត្តធ្វើឡើងនាវេលាម៉ោង៤និង៣០នាទីល្ងា ចនៅវិមានពិភពថ្មីសែនសុខ(អគារF)ជាទីគោរព។ តាមរយ:ដំណឹងនេះគេឃើញមានអ្នកគាំទ្រនិងមិត្ត ភក្តិសិល្ប:ជាច្រើនបានសម្តែងការចូលរួមអបអរនិ ងជួនពរដល់គូស្នេហ៍អ្នកទាំង២គ្រប់ៗគ្នាផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម