ជីវិតកម្សាន្ដ
អស្ចារ្យ!!! ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បន្ថែមទូតសុច្ឆន្ទៈដ៏ល្បីមួយរូបទៀត
ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់ស្តង់ដារអន្តរជាតិ និងកំពុងពេញនិយមយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាជនខ្មែរ និងកាន់តែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ បានចាប់ដៃគូជាមួយសិល្បការនីដ៏ល្បីល្បាញមួយរូប គឺកញ្ញា ទេព បូព្រឹក្ស ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស។
នៅក្នុងពិធីស្វាគមន៍ កញ្ញា ទេព បូព្រឹក្ស ជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស កាលពីថ្ងៃទី៨ មីនា នៅផ្សារទំនើប អ៊ីអនម៉លសែនសុខនេះដែរ លោក Keekong ONG ជានាយកផ្នែកពាណិជ្ជកម្ម និងជាតំណាងលោក Chas Geschke បានមានចំណាប់អារម្មណ៍ថា “ខ្ញុំមានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រារព្ធទិវាអន្តរជាតិនារី និងគាំទ្រស្ត្រីនៅទូទាំងពិភពលោក ហើយជាថ្ងៃដ៏ពិសេសដែលខ្ញុំសូមឆ្លៀតឱកាសណែនាំដល់អ្នកទាំងអស់គ្នា និងអតិថិជនរបស់យើងនូវទូតសុច្ឆន្ទៈទី ២ របស់យើងគឺ កញ្ញាទេព បូព្រឹក្ស។ ខ្ញុំតែងតែនិយាយថា “ភេទមិនមែនជាបញ្ហាចោទនោះទេ ភេទរបស់អ្នកមិនកំណត់នូវជំនាញវិជ្ជាជីវៈរបស់អ្នកឡើយហើយក៏មិនអាចកំណត់ថា តើអ្នកពូកែប៉ុណ្ណាដែរ”។

កញ្ញា ទេព បូព្រឹក្ស គឺជាកំពូលតារាដ៏ល្បី នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយគាត់ក៏តំណាងឲ្យស្ត្រីខ្មែរជំនាន់ថ្មីដ៏ខ្លាំងផងដែរ។” ចំណែកឯ កញ្ញា ទេព បូព្រឹក្ស ក្នុងនាមជាទូតសុច្ឆន្ទៈទី២ របស់ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានបញ្ចេញចំណាប់អារម្មណ៍ថា “នាងខ្ញុំរីករាយក្នុងការទទួលតំណែង ជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុនហនុមានហើយកាន់តែសប្បាយរីករាយជាងនេះ ទៅទៀតនោះគឺការស្វាគមន៍យ៉ាងកក់ក្តៅ ពីក្រុមហ៊ុនហនុមាន ដោយឈរលើឆន្ទៈនិងការទុកចិត្តស្រលាញ់គាំទ្រយ៉ាងពេញទំហឹងមកលើនាងខ្ញុំ”






គួរកត់សំគាល់អោយឃើញថា បច្ចុប្បន្ននេះ កញ្ញា ទេព បូព្រឹក្ស មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ទៅលើបទចម្រៀងល្បីៗ និងក្បាច់រាំដ៏ពិសេសៗជាច្រើនរបស់គាត់ ជាពិសេសបទចម្រៀង “វីរនារី” ឬ “Top of The Lady” ដែលមានការចូលទស្សនា រាប់លានដងនៅក្នុងបណ្តាញសង្គម Facebook និង ឆានែល YouTube។



ហើយគួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផលស្របតាមស្តង់ដារអន្តរជាតិជាចម្បង ក៏ដូចជាយុទ្ធសាស្ត្រផ្សេងៗ ដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។ នៅក្នុងផែនការនោះដែរ ក្រុមហ៊ុន មានបំណងរួមសហការជាមួយអ្នកដែលមានទេពកោសល្យកំពូលៗនៅក្នុងប្រទេស ដូចជា កញ្ញា ទេព បូព្រឹក្ស ដើម្បីនាំមកនូវប្រណិតភាពគ្រប់ពេលវេលាជូនដល់អ្នកគាំទ្រក៏ដូចជាអតិថិជនទាំងអស់របស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


