ជីវិតកម្សាន្ដ
ខេមរ: សិរីមន្ត នៅតែបន្តអាជីពជាតារាចម្រៀង ទោះបីជាប់ងារជា ឧកញ៉ា
ទីបំផុតកំពូលតារាចម្រៀងដែលមានងារជាឧកញ៉ា គឺលោក ខេមរ: សិរីមន្ត បានចេញមុខឆ្លើយតបសំនួរនិងបកស្រាយច្បាស់ៗនូវមន្ទិលរបស់អ្នកគាំទ្រក៏ដូចមហាជនដែលសួរថា តើលោកនៅបន្តអា ជីពច្រៀងឬឈប់ក្រោយក្លាយជាឧកញ៉ា?។

ជាការពិតណាស់កាលពីថ្មីៗកន្លងទៅ ស្របពេលដំណឹងនៃការឡើងងារជាឧកញ៉ារបស់តារាចម្រៀងលោក ខេមរ: សិរីមន្ត បានធ្វើឲ្យអ្នកគាំទ្រនិងមិត្តភក្តិសិល្ប:រួមអាជីពជាច្រើនបានបង្ហាញចាប់អារម្ម ណ៍ហើយព្រមទាំងសម្តែងការចូលរួមអបអរគ្រប់ គ្នា។ខណ:មានខ្លះទៀតក៏បានសូមណោមពរកុំឲ្យលោកឈប់ពីអាជីពមួយនេះផងដែរ។
ឆ្លើយតបនិងមន្ទិលនេះឧកញ៉ា ខេមរ: សិរីមន្ត បានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថាភាពជោគជ័យយើងទាំ ងអស់គឺកើតចេញពីអាជីពសិល្ប:ចម្រៀងរបស់យើ ងហើយរឿងអីពេលយើងបានជោគជ័យជំនួញបន្តិ ចបន្តូចទៅបំភ្លេចសិល្ប:យ៉ាងម៉េចគឺអត់បានទេ។ឧកញ៉ា ខេមរ: សិរីមន្ត សង្កត់ធ្ងន់ទៀតថាលោកត្រូ វតែបន្តអាជីពមួយនេះ(ច្រៀង)ហើយការបន្តនោះគឺឲ្យកាន់តែខ្លាំងជាងមុនទៀត។

គួរបញ្ជាក់ដែរថាតារាចម្រៀង ខេមរៈ សិរីមន្តត្រូវបា នមហាជននិងអ្នកគាំទ្រសង្កេតឃើញថាបន្ទាប់ពីជោគជ័យលើការងារសិល្បៈគឺលោកបានសាងកេរ្តិ៍ ឈ្មោះល្បីល្បាញខ្លាំង។មិនតែប៉ុណ្ណោះនាអំឡុងរ យ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកក៏បានងាកមកចាប់ជំនួញថ្មីមួយទៀតគឺលើវិស័យអចលនទ្រ ព្យ ដោយបានធ្វើការអភិវឌ្ឍន៍ជាផ្ទះនិងដីឡូតិ៍នៅតំបន់មួយចំនួនជាពិសេសក្នុងខេត្តបន្ទាយមានជ័ យ។

តាមរយ:ភាពជោគជ័យទាំងនេះហើយទើបធ្វើឲ្យកំ ពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត អាចមានឱ កាសច្រើនដើម្បីចូលរួមក្នុងការងារសង្គមដូចជាការជួយជាថវិកាកសាងសមិទ្ធផលនានាក្នុងខេត្តបន្ទា យមានជ័យពិសេសគឺកន្លងមកលោកក៏ធ្លាប់បានចំណាយថវិការផ្ទាល់ខ្លួនរហូតដល់ទៅ២លានដុ ល្លារក្នុងការកសាងផ្លូវនិងប្រឡាយទឹកជួយសម្រួលប្រជាពលរដ្ឋដែលរស់នៅស្រុកម៉ាឡៃនិងការងារម នុស្សធម៌ជាច្រើនទៀត៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៦ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


