ជីវិតកម្សាន្ដ
គឹម លីហ្សា សុខៗស្រាប់តែប្រកាសចែកផ្លូវជាមួយស្វាមី
អតីតតារាសម្តែងស្រីអ្នកនាង គឹម លីហ្សា មុននេះបន្តិច បានបង្កការភ្ញាក់ផ្អើលនឹងក្លាយជាចម្ងល់របស់មហាជនគ្រប់គ្នា ខណៈនៅសុខៗស្រាប់តែតារាស្រីរូបនេះ បានប្រកាសជាសាធារណៈដោយបើកចំហបញ្ជាក់ប្រាប់ពីសម្ព័ន្ធភាពស្នេហារស់នៅជាមួយស្វាមី ពុំមានសុភមង្គលធ្វើឲ្យកើតមានរឿងរកាំរកូសឈានដល់សំណាក់កាលនៃការលែងលះគ្នា។

ការប្រកាសរបស់តារាសម្តែងអ្នកនាង គឹម លីហ្សា នេះកំពុងធ្វើឲ្យមហាជនជាច្រើនកើតមានមន្ទិលគ្រប់គ្នា ហើយចោទសួរជាសំនួរថា តើរឿងនេះ ជាការពិតឬមួយយ៉ាងណា?។ ប៉ុន្តែរហូតមកទល់ពេលនេះ ចម្លើយនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ។ ផ្អែកតាមសំណេររបស់អ្នកនាង គឹម លីហ្សា បានលើកឡើងថា មេម៉ាយមានអ្វីត្រូវខ្មាសគេ មេម៉ាយចេះរកស៊ី អត់ប្តីក៏អត់ដាច់ពោះស្លាប់ដែរ មិនមែនសារីសុំលុយប្តីផង។ អ្នកនាង គឹម លីហ្សា បាននិយាយទៀតថា គេឧកញ៉ា គេជំទាវគេនៅប្រកាសលែងគ្នាបាន ចុះយើងហេតុអ្វីត្រូវខ្មាសបើនៅគ្មានសុភមង្គលអញ្ចឹង ម្នាក់ចង់ត្រូវ ចង់បានយុត្តិធម៌ ម្នាក់ចង់ឈ្នះ អញ្ចឹងនៅជាមួយគ្នាដូចឱបភ្លើង អញ្ចឹងថ្ងៃនេះសុំប្រកាសលែងប្តីដែរហើយ។


ជុំវិញការប្រកាសរបស់អ្នកនាង គឹម លីហ្សា ខាងលើនេះគេហទំព័រកម្ពុជាថ្មីនារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ មិនទាន់អាចទាក់ទងដើម្បីសុំការបំភ្លឺពីតារាស្រី គឹម លីហ្សា បាននៅឡើយទេខណៈមានទស្សនិកជនកំពុងទន្ទឹងរង់ចាំមើលគ្រប់គ្នា។


សូមរម្លឹកថា តារាសម្តែងរូបស្រស់អ្នកនាង គឹម លីហ្សា ក្រោយពេលភ្ជាប់ទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមរហូតឈានដល់ដំណាក់កាល សម្រេចបំណងអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយស្វាមីដែលជាអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី រយៈពេលច្រើនឆ្នាំមកនោះ ពួកគេក៏បានចាប់ដៃគ្នារកស៊ីផ្តើមចេញផ្លែផ្កាល្អគួរឲ្យសរសើរ។ ប៉ុន្តែមិនដឹងថា អំឡុងមួយរយៈចុងក្រោយនេះ អ្នកទាំងពីរមានរឿងរ៉ាវអ្វីនោះឡើយ ទើប គឹម លីហ្សា ប្រកាសលែងលះប្តីយ៉ាងដូច្នេះទៅវិញ៕



អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


