ជីវិតកម្សាន្ដ
កីឡាការិនីហែលទឹកជម្រើសជាតិ ដាក់ពាក្យប្រឡងកម្មវិធីបវរកញ្ញាចក្រវាល
ប្រភពព័ត៌មានបង្ហើបថា កញ្ញា ហែម ថុន វិទិនី ដែលជាកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជាបាននឹងកំពុងត្រៀមខ្លួនក្នុងការដាក់ពាក្យចូលរួមប្រកួតកម្មវិធីប្រឡងបវរកញ្ញាចក្រវាល។ តើនាងអាចលេចធ្លោបានទេក្នុងពេលហក់ចូលប្រកួតបវរកញ្ញានេះ។

តាមរយ:ដំណឹងមួយនេះដែរ គឺត្រូវបានលេចឮយូរមកហើយ ខណ:ដែលប្រភពក៏បានលើកឡើងថា កីឡាការិនីមានរាងស្រឡូន ហែម ថុនវិទិនី ដាក់គម្រោងមកប្រកួតក្នុងវិស័យបវរកញ្ញាដើម្បីបង្អួតសម្រស់ ។ គេក៏មិននឹកស្មានថា វិទិនី មានចិត្តដល់ម្លឹងហើយហ៊ានសម្រេចចិត្តសាកល្បងបង្អួតសម្រស់ប្រជែងគេឯងដណ្តើមម្កុដ។

ជាការកត់សម្គាល់កម្មវិធីប្រឡងបវរកញ្ញាមិនថា Miss Grand Miss Universe គឺពេលនេះនៅកម្ពុជាមានការពេញនិយមណាស់ម។ ជាពិសេសឃើញថា មានបេក្ខជនឆ្លាតៗ និងស្រស់ស្អាតជាច្រើនរូបបានលេចមុខប្រកាសដាក់ពាក្យប្រឡង និងប្រកបដោយសមត្ថភាពពេញលេញទាំងកម្រិតសម្រស់ និងចំណេះដឹងជាដើម។

ដោយឡែកងាកមកពិធីការិនីកញ្ញា ហែម ថុនវិទិនី វិញនាងក៏បានសម្រេចចិត្តមកដាក់ពាក្យប្រឡងក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលផងដែរ។ នាងបានសង្កេត និងពិនិត្យមើលលក្ខខណ្ឌផ្សេងៗរួចរាល់ដើម្បីប្រកួតហើយនេះជាបទពិសោធន៍ថ្មីមួយទៀតដែលនាងបានចូលរួមមកសាកល្បង។ ជាមួយគ្នានេះអ្នកគាំទ្របានមើលឃើញថា នាងពិតជាមានរូបសម្បត្តិដងខ្លួនសក្តិសមនឹងការប្រឡងនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា






-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន