ជីវិតកម្សាន្ដ
ផលិតករ ហ៊ុយ យ៉ាឡេង ៖ ភាពយន្តខ្មែររីកចម្រើនក៏ជាចំណែកនៃការជួយពីអ្នកសារព័ត៌មានដែរ
ភ្នំពេញ ៖ ស្របពេលដែលទិវាសេរីភាពសារព័ត៌មានសកលលោកបានធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃទី០ ៣ខែឧសភានេះផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានបង្ហាញការចូលរួមអបអរនិងអស់គុណដល់អ្នកសារព័ត៌មានដែលតែងរួមចំណែកជួយសង្គមនិងវិស័យភាពយន្តខ្មែរផងដែរ។

តួយ៉ាងនៅថ្ងៃនេះលោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពយន្តក្រៅតែការអរគុណនិងអបអរនោះលោកក៏បានលើកឡើងថា រីករាយទិវាសេរីភាពសារព័ត៌មានពិភពលោកសូមជូនពរបងបងមានសុខភាពល្អ។អរគុណបងបងដែលតែងជួយលើកស្ទួយភាពយន្តខ្មែរ។លោកបញ្ជាក់ថា ភាពយន្តខ្មែររីកចម្រើនទៅមុខក៏ជាចំណែកការជួយពីបងបងដែរ។

ការលើកឡើងរបស់លោក ហ៊ុយ យ៉ាឡេង ខាងលើនេះគឺធ្វើឡើងខណៈដែលមានការរៀបចំនូវពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ នាថ្ងៃអង្គារ៍ទី០៣ខែឧសភានេះ។ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រមួយចំនួនបានសម្តែងការសរសើរចំពោះឆន្ទៈលោក ហ៊ុយ យ៉ាឡេង ដែលតែងបញ្ចេញស្នាដៃផលិតភាពយន្តខ្មែរជាច្រើន។

សូមបញ្ជាក់ដែរថា បើយោងតាមប្រសាសន៍ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាទិវាសេរីភាពសារព័ត៌មានសកលលោកដែលធ្វើ ឡើងជារៀងរាល់ឆ្នាំនាថ្ងៃទី០៣ខែឧសភា គឺដើម្បីលើកកម្ពស់សេរីភាពខាងសារព័ត៌មាន ការការពារឯករាជ្យភាពប្រព័ន្ធផ្សព្វផ្សាយ និងការឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមនៃសេរីភាពខាងសារព័ត៌មាននិងសេរីភាពនៃការបញ្ចេញមតិព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន៕
ដោយ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


