ជីវិតកម្សាន្ដ
មិនស្មានថា Jennie សមាជិក Blackpink ជាមនុស្សសន្សំសំចៃដល់ម្ល៉ឹងសោះ
Jennie សមាជិកក្រុម Blackpink ជាស្ត្រីអ្នកមានទ្រព្យស្ដុកស្ដម្ភម្នាក់ ក្នុងចំណោមកំពូលអ្នកមានៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាមិញ នាងបានធ្វើឲ្យអ្នកគាំទ្រនិយាយមិនចេញជាច្រើនដង ដោយសារតែការចាយវាយប្រចាំថ្ងៃរបស់នាង ពិតជាសន្សំសំចៃ មិនធ្លាប់មានអ្នកស្មានដល់ទាល់តែសោះ។

ញ៉ាំប៊ឺ និងផឹកទឹកដោះគោដែលផុតកំណត់

ក្នុងខែកុម្ភៈ ឆ្នាំ២០២១ Jennie បានបង្ហោះរូបភាពនំប៉័ង និងប៊ឺលើបណ្ដាញសង្គមផ្ទាល់ខ្លួន ហើយអ្នកគាំទ្របានរកឃើញកាលបរិច្ឆេទផុតកំណត់របស់បឺរគឺថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ដែលមានន័យថា វាផុតកំណត់រយៈពេល ៣ខែទៅហើយ។ ហើយនេះក៏មិនមែនជាលើកទីមួយដែល Jennie ញ៉ាំអាហារដែលហួសកំណត់ដែរ ព្រោះកន្លងមកគេធ្លាប់ឃើញនាងប្រើទឹកដោះគោអស់សុពលភាព។


ស្លៀកខោជជុះ


នៅក្នុងស្ទូឌីយោ Rosé បានរកឃើញខោរបស់នាងដូចគ្នាបេះបិទទៅនឹងខោរបស់ Jennie ខណៈ Rosé បានចំណាយប្រាក់ ១ពាន់ដុល្លារសម្រាប់ទិញខោរបស់នាង តែ Jennie ទិញវាក្នុងតម្លៃត្រឹមតែ ១៥ដុល្លារប៉ុណ្ណោះ។ Rosé មានការភ្ញាក់ផ្អើលជាខ្លាំង និងឆ្ងល់ថា ហេតុអ្វីបានជា Jennie អាចទិញខោក្នុងតម្លៃថោកបែបនេះ ខណៈហ្វេនសង្ស័យ Jennie ប្រើខោជជុះ។
នាងចេះសន្សំតាំងពីតូច ទោះបីកើតក្នុងគ្រួសារធូរធារ

កាលនាងនៅក្មេង ម្តាយរបស់នាងឱ្យនាងចាយលុយតែ ៥ដុល្លារប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ ហើយជាទូទៅ Jennie ចាយវាសម្រាប់ទិញភេសជ្ជៈ។ ពេលមួយនោះនាងបានទិញសូដា១កំប៉ុង រួចប្រញាប់រត់ចូលថ្នាក់រៀន តែចៃដន្យវាធ្លាក់ពីដៃ។ ដោយសារស្តាយលុយ ដែលត្រូវទិញកំប៉ុងថ្មី នាងចង់រើសកំប៉ុងនោះមកប្រើវិញ តែអកុសលនាងត្រូវដួលគ្រិចដៃ។ តាមទម្លាប់នេះ គេសុទ្ធតែដឹងថា Jennie ចាយវាយសន្សំសំចៃណាស់ តាំងពីនាងនៅក្មេង។

ដោយឡែក នៅក្នុងកម្មវិធី 24/365 Jennie ធ្លាប់និយាយថា ពេលក្រុម BLACKPINK ជាប់រវល់ចូលរួមជាសិក្ខាកាមម្ដងៗ នាងទៅហាងតែមួយដងប៉ុណ្ណោះ ក្នុងមួយខែ ហើយជាធម្មតានាងទិញតែពងមាន់ និងផ្លែស្ត្របឺរីដើម្បីទុកញ៉ាំ។
ពូកែសុំបញ្ចុះតម្លៃពេលទិញទំនិញ


នៅក្នុងកម្មវិធី BLACKPINK House សមាជិកទាំងអស់ត្រូវទៅទិញពូកតម្លៃ ៧០០ដុល្លារ ហើយ Jennie គឺជាមនុស្សដំបូងដែលសុំអ្នកលក់បញ្ចុះតម្លៃ។ មិនប៉ុណ្ណោះដើម្បីឱ្យអ្នកលក់ព្រមចុះថ្លៃ នាងឱ្យ Lisa រាំជាថ្នូរ ហើយជាលទ្ធផលអ្នកលក់ពិតជាព្រមបញ្ចុះតម្លៃ ថែមទាំងហ្វ្រីរបស់ផ្សេងឱ្យទៀតផង។

អ្នកគាំទ្របានដឹងដឹងរឿងទាំងនេះហើយ សុទ្ធតែនិយាយមិនចេញ ប៉ុន្តែពួកគេសរសើរក្រុមតារាស្រី BLACKPINK ថាពិតជាគួរឱ្យស្រឡាញ់ដែលពួកនាងហ៊ានបង្ហាញជីវិតប្រចាំថ្ងៃដោយស្មោះត្រង់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jennie សមាជិក Blackpink រកចំណូលពីការថតស្ប៉តស៊ីដាច់គេ ក្នុងវិស័យ K-Pop
ចុចអាន៖ ឆ្នាំ២០២២ Jennie សមាជិកក្រុម BLACKPINK ចង់ផ្ដោតលើរឿងនេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


