Connect with us

ជីវិតកម្សាន្ដ

Amber Heard កំពុងវ័ណ្ឌក ព្រោះគ្មានប្រាក់សង Johnny Depp

បានផុស

នៅ

Amber Heard ត្រូវតុលាការបង្គាប់ឱ្យផ្ដល់សំណាងចំនួន ១៥លានដុល្លារអាមេរិក ដល់អតីតស្វាមី Johnny Depp បន្ទាប់ពីគណៈវិនិច្ឆ័យនៅរដ្ឋ Virginia កាត់សេចក្ដីឱ្យនាងចាញ់បណ្ដឹង ព្រោះគេរកឃើញថានាងបានបង្ខូចកេរ្តិ៍ឈ្មោះអតីតស្វាមី តាមរយៈអត្ថបទមួយក្នុងឆ្នាំ២០១៨ អំពីការក្លែងខ្លួនជាជនរងគ្រោះនៃការរំលោភបំពានក្នុងគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសវនាការ កាលពីពេលកន្លងទៅ តួស្រីក្នុងរឿង Aquaman រូបនេះ បានទទួលប្រាក់ចំនួន ២លានដុល្លារអាមេរិក ជាសំណងការខូចខាតពី Johnny Depp តែដោយសារប្រាក់ដែលត្រូវផ្ដល់ឱ្យអតីតស្វាមីវិញមានតម្លៃច្រើនខ្លាំងជាងប្រាក់ដែលបាននាងទទួលឆ្ងាយពេក ទើប Amber ចង់ដកប្រាក់ពីក្រុមហ៊ុនធានារ៉ាប់រង ប៉ុន្តែត្រូវក្រុមហ៊ុនបដិសេធ។

នៅក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុនធានារ៉ាប់រងមិនទទួលខុសត្រូវក្នុងការបង់ប្រាក់ ប្រសិនបើភាគីធានារ៉ាប់រងបានប្រព្រឹត្តខុសដោយចេតនា។ ដោយសារគណៈវិនិច្ឆ័យបានរកឃើញថា Amber បានប្រព្រឹត្តបទបរិហារកេរ្តិ៍ដោយចេតនា ហើយក៏ត្រូវបានចាត់ទុកជាទោសព្យាបាទផងនោះ ទើបក្រុមហ៊ុនធានារ៉ាប់រង មិនទទួលខុសត្រូវក្នុងការសងការខូចខាតសម្រាប់ Amber នោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រវត្តិស្នេហារបស់ Johnny Depp និងអតីតភរិយា មុនមានរឿងក្ដីក្ដាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម