ជីវិតកម្សាន្ដ
នាយ ចឺម បកស្រាយរឿងបែកបាក់ស្នេហ៍
ភ្នំពេញ ៖ អ្នកគាំទ្របានដឹងគ្រប់គ្នាហើយថា កន្លងមកតារាចម្រៀងវ័យក្មេងនាយ ចឺម បានទម្លាយការពិតនូវទំនាក់ទំនងស្នេហាជាមួយនារីរូបស្រស់ម្នាក់ដែលគេដឹងថាជាមេម៉ាយកូនមួយ។ អ្នកមេម៉ាយកូនមួយដែលកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនាយ ចឺម ត្រូវបានគេស្គាល់ឈ្មោះ សេង សុខឃីម។

ទន្ទឹមគ្នាដែលចំណងស្នេហារបស់ពួកគេកាន់តែមានភាពផ្អែមល្ហែមនិងមានគាំទ្រពីមហាជនភាគច្រើននោះ ក៏ស្រាប់តែសង្សារនាយ ចឺម គឺអ្នកនាង សេង សុខឃីម ថ្មីៗនេះបានបញ្ចេញអារម្មណ៍មិនសប្បាយចិត្តហើយថែមទាំងនិយាយថាចប់គ្នានិងថែមទាំងដេញឱ្យគូស្នេហ៍ទៅរកអ្នកថ្មីទៀត។

ស្រាយចម្ងល់សង្ស័យនេះតារាចម្រៀងនាយចឺមបានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៧ខែសីហា ឆ្នាំ២០២២នេះថា សម្រាប់រឿងនេះនាយមិន ទាន់សម្រេចថាយ៉ាងណាទេ។ ប៉ុន្តែបើតាមការជាក់ស្តែងអំឡុងពេលប៉ុន្មានថ្ងៃនេះខ្លួននិងគូស្នេហ៍ហាក់មានភាពរកាំរកុះជាមួយគ្នាក្រោយ សុឃីម បង្ហោះសារជាបន្តបន្ទាប់។

តារាវ័យក្មេងនាយ ចឺម បានបន្តថា រឿងដែលអ្នកនាង សេង សុខឃីម ចេញសារប្លែកៗនៅលើហ្វេសប៊ុកនោះ មកពីនាងចូលចិត្ត «Drama»ហើយនាយក៏មិនដឹងជាធ្វើម៉េចដែរ។ យ៉ាងណាមិញនាយ ចឺម ស្នើសុំមហាជនមួយចំនួនដែលចូលចិត្តជេរបែរជាន់ ពន្លិចមេត្តាកុំវិនិច្ឆ័យរឿងដោយមិនដឹងការពិតឬហេតុផលច្បាស់លាស់។ ចឺម បន្ថែមថា នៅវេលាម៉ោងប្រមាណ៥ល្ងាចនេះខ្លួននិងចេញមុខឡាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរ៕
ដោយ ៖ ចាន់រ៉ា


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


