ជីវិតកម្សាន្ដ
អធិកអធមណាស់ មង្គលការ Jennifer Lopez រៀបចំក្នុងវិមានតម្លៃជិត ១០លានដុល្លារ
បន្ទាប់ពីសម្រេចចុះអេតាស៊ីវិលជាមួយគ្នា និងប្រកាសពិធីអាពាហ៍ពិពាហ៍នៅឯព្រះវិហារ កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅ ពេលនេះ តារាសម្ដែង Ben Affleck និងតារាចម្រៀងប៉ុប Jennifer Lopez បានរៀបចំពិធីមង្គលការដ៏ធំមួយ នៅក្នុងវិមានដែលមានតម្លៃរាប់លានដុល្លារ ដោយមានការចូលរួមពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ និងតារាល្បីជាច្រើនរូប។

ពិធីដ៏អធិកអធមនេះបានប្រារព្ធធ្វើឡើង បន្ទាប់ពីអ្នកទាំងពីរបានរៀបការលក្ខណៈតូច នៅទីក្រុង Las Vegas កាលខែកក្កដា ដោយកាលណោះមានតែមិត្តភក្តិជិតស្និទ្ធពីរបីនាក់ និងក្រុមគ្រួសារប៉ុណ្ណោះ។ ដោយឡែកលើកនេះ ពួកគេបានរៀបចំពិធីជប់លៀងដ៏ឱឡារឹក នៅក្នុងវិមានឯកជនដែលតម្លៃរហូតដល់ ៨.៩លានដុល្លារអាមេរិក នៅឯរដ្ឋ Georgia សហរដ្ឋអាមេរិក។

អ្នកសារព័ត៌មានប្រមាញ់បានរូបថតមួយចំនួននៃពិធីមង្គលការតារាល្បីទាំងពីររូប ឃើញថា ពិធីទាំងមូលមានភាពអធិកអធមណាស់ ភ្ញៀវចូលរួមអបអរសាទរយ៉ាងច្រើនកុះករ ចំណែកការរៀបចំពិតជាមានភាពប្រណីតខ្លាំង។ ថ្វីត្បិតមិនទាន់មានប្រភពទម្លាយពីថ្លៃចំណាយក៏ដោយ ប៉ុន្តែទស្សនិកជនអាចស្មានដឹងថា ពិធីនេះចាយប្រាក់ខ្ទង់លានដុល្លារឯណោះ៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ ២០ឆ្នាំមុនធ្លាប់មានចិត្តឲ្យគ្នា ពេលនេះ Jennifer និង Ben ចូលរោងការ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


