ព័ត៌មានអន្ដរជាតិ
ត្រាំ ត្រៀមស្ដាប់ផែនការថ្មី ដើម្បីវាយអ៊ីរ៉ង់ បញ្ចប់ភាពទាល់ច្រកនៃសង្រ្គាម
ស្ថានការណ៍សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងឈានចូលដល់ដំណាក់កាលដ៏ស្រួចស្រាវជាថ្មី បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងទទួលយកការធ្វើបទបង្ហាញពីផែនការយោធាថ្មីៗ នៅថ្ងៃព្រហស្បតិ៍នេះ។

យោងតាមរបាយការណ៍ពី Axios ចុះផ្សាយថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Brad Cooper នឹងក្លាយជាអ្នកនាំយកជម្រើសវាយប្រហារផ្សេងៗ ទៅដាក់លើតុរបស់លោក ត្រាំ ដែលនេះជាសញ្ញាបង្ហាញថា វ៉ាស៊ីនតោនកំពុងពិចារណាយ៉ាងម៉ត់ចត់ ក្នុងការបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំឡើងវិញ ដើម្បីបំបែកភាពទាល់ច្រកក្នុងការចរចា ឬក៏ដើម្បីផ្ដាច់ព្រ័ត្រសង្រ្គាមនេះតែម្ដង។
នៅពីក្រោយឆាកនៃផែនការនេះ កងទ័ពអាមេរិក បានត្រៀមយុទ្ធសាស្ត្រវាយប្រហារបែប «ខ្លីតែខ្លាំង» ដោយគ្រោងនឹងទម្លាក់គ្រាប់បែកលើគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់។ គោលបំណងធំនៃយុទ្ធសាស្ត្រនេះ គឺដើម្បីបង្ខំឲ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ យល់ព្រមត្រឡប់មកតុចរចាវិញ ជាមួយនឹងជំហរទន់ភ្លន់ជាងមុន ជាពិសេសលើបញ្ហាអាវុធនុយក្លេអ៊ែរ។
ក្រៅពីការវាយប្រហារតាមអាកាស ក៏មានផែនការមួយទៀតដែលផ្ដោតលើការគ្រប់គ្រងផ្នែកខ្លះ នៃច្រកសមុទ្រហ័រមូស ដើម្បីបើកផ្លូវឲ្យនាវាដឹកជញ្ជូនទំនិញអាចធ្វើដំណើរបានឡើងវិញ ដែលជម្រើសនេះអាចនឹងត្រូវប្រើប្រាស់កងទ័ពជើងគោកផងដែរ។ បន្ថែមពីនេះ អាមេរិកក៏កំពុងគិតគូរពីប្រតិបត្តិការពិសេស ដើម្បីចូលទៅកាន់កាប់ និងគ្រប់គ្រងឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ កុំឲ្យមានការផលិតអាវុធគ្រោះថ្នាក់។
ទោះបីជាមានជម្រើសយោធាជាច្រើននៅក្នុងដៃក៏ដោយ លោក ត្រាំ ធ្លាប់បានបង្ហើបថា លោកហាក់មានទំនុកចិត្តលើការប្រើប្រាស់កងទ័ពជើងទឹក ដើម្បីបិទខ្ទប់សេដ្ឋកិច្ចអ៊ីរ៉ង់ ច្រើនជាងការទម្លាក់គ្រាប់បែក។ លោកយល់ថា ការបិទផ្លូវសមុទ្រគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុត ក្នុងការដាក់សម្ពាធ ប៉ុន្តែលោកនឹងមិនរារែកឡើយក្នុងការប្រើកម្លាំងបាយ ប្រសិនបើអ៊ីរ៉ង់នៅតែរឹងរូសមិនព្រមចុះចាញ់។ ជាមួយគ្នានេះ ក្រុមអ្នករៀបចំផែនការយោធាអាមេរិក ក៏កំពុងប្រុងប្រយ័ត្នខ្ពស់ ចំពោះលទ្ធភាពដែលអ៊ីរ៉ង់អាចនឹងវាយបកសងសឹកលើកងទ័ពអាមេរិក ដែលឈរជើងក្នុងតំបន់នោះវិញដែរ។
រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ កាលពីចុងខែកុម្ភៈ កន្លងទៅ លោក Cooper ក៏ធ្លាប់បានធ្វើបទបង្ហាញស្រដៀងគ្នានេះជូនលោក ត្រាំ ផងដែរ ពោលគឺតែពីរថ្ងៃប៉ុណ្ណោះ មុនពេលអាមេរិក និងអ៊ីស្រាអែលបើកឆាកប្រយុទ្ធលើអ៊ីរ៉ង់។ ប្រភពជិតស្និទ្ធនឹងសេតវិមាន បានបង្ហើបថា ការពិភាក្សានៅថ្ងៃព្រហស្បតិ៍នេះ អាចនឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយទៀត ក្នុងការសម្រេចចិត្តរបស់លោក ត្រាំ ថាតើត្រូវបន្តបទឈប់បាញ់ ឬក៏ត្រូវបញ្ជាឲ្យកងទ័ពបើកការវាយលុកជាថ្មី៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


