ជីវិតកម្សាន្ដ
ឆន ស្រីណេត ខ្មែរកម្ពុជាក្រោម ត្រៀមបង្ហាញខ្លួននៅ Miss Tourism International 2022
អ្នកគាំទ្របង្ហាញការចូលរួមអបអរ និងចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីមានដំណឹងថា បវរកញ្ញា ឆន ស្រីណេត ម្ចាស់ជយលាភីលំដាប់រងទី ១ នៃកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia កំពុងត្រៀមតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Tourism International 2022 នៅប្រទេសម៉ាឡេស៊ី នាពេលឆាប់ៗខាងមុខនេះ។

កញ្ញា ឆន ស្រីណេត ធ្លាប់បញ្ជាក់ថា នាងមានអាយុ ២៥ ឆ្នាំកើតនៅខេត្តព្រះត្រពាំង(កម្ពុជាក្រោម)ដែលឪពុកម្ដាយរបស់នាងជាជនជាតិខ្មែរ។ បច្ចុប្បន្ននាងជាគ្រូបង្រៀនក្បាច់ហាត់ប្រាណ និងជាអ្នកបង្ហាញម៉ូត (Freelance) នៅរាជធានីភ្នំពេញ។ ឆន ស្រីណេត បានបង្ហាញឲ្យអ្នកគាំទ្រវិស័យបវរកញ្ញាឃើញថា នាងពិតជាមានសមត្ថភាពមិនធម្មតា ដែលមហាជនតែងសរសើរគ្រប់គ្នាចំពោះសមត្ថភាព ។


គេចាំបានថាថ្វីត្បិត ឆន ស្រីណេត កន្លងមកពុំបានក្លាយជាម្ចាស់ជយលាភីគ្រងមកុដពិតមែន តែនាងក៏ក្លាយជានារីមួយរូបដ៏លេចធ្លោក្នុងចិត្តមហាជនគ្រប់មជ្ឈដ្ឋាន ខណៈដែលស្រីណេត គឺពោពេញដោយសមត្ថភាព ឆ្លាត និង រូបសម្រស់ស្រស់ស្អាតគួរទាក់ទាញខ្លាំង។ ដោយសារហេតុផលនេះ ហើយទើប ឆន ស្រីណេត ឆក់បានឱកាសក្នុងវិស័យសិល្បៈ និងភាពយន្តជាបន្តបន្ទាប់។

ដោយឡែកថ្មីៗនេះ ស្រាប់តែមានដំណឹងភ្ញាក់ផ្អើល និងចាប់អារម្មណ៍ថា កញ្ញា ឆន ស្រីណេត ក្តាប់បានឱកាសក្លាយជាម្ចាស់មកុដ Miss Tourism International Cambodia ២០២២ នឹងតម្រូវឱ្យបវរ កញ្ញារូបនេះ ត្រៀមខ្លួនតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Tourism International ២០២២ លើកទី ២៥ នៅប្រទេសម៉ាឡេស៊ី។


បើយោងតាមទំព័រហ្វេសប៊ុក Miss Tourism International Cambodia បានធ្វើការប្រកាសជាផ្លូវការថា នឹងជ្រើសបវរកញ្ញា ឆន ស្រីណេត ជាម្ចាស់គ្រងមកុដ Miss Tourism International Cambodia ឆ្នាំ២០២២ ដែលនាងនឹងត្រូវចេញដំណើរទៅប្រកួតនៅលើឆាកអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី អំឡុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រចូលរួមអបអរគ្រប់គ្នា៕

អត្ថបទ៖ ចាន់រ៉ា
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


