ជីវិតកម្សាន្ដ
តារាចម្រៀង ឈួន សុវណ្ណឆៃ តក់ស្លុតក្រោយម្តាយទទួលមរណភាព
តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ និងក្រុមគ្រួសារសាច់ញាតិទាំងមូលពេលនេះកំពុងមានទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុត ខណៈអ្នកម្តាយជាទីស្រលាញ់គឺអ្នកស្រី ហួត ឡាប បានទទួលមរណភាព បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបានមួយរយៈ។

តាមរយៈដំណឹងមរណទុក្ខនេះបានធ្វើឲ្យអ្នកគាំទ្រព្រមទាំងមិត្តភក្តិសិល្បៈជាច្រើនបានផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាព្រោះអាណិតដល់ក្រុមគ្រួសារអ្នកនាង ឈួន សុវណ្ណឆៃ ដែលធ្លាប់ជួបជុំមានភាពកក់ក្តៅ។ កន្លងមកនាង និងក្រុមគ្រួសារបានតស៊ូព្យាបាលម្តាយដើម្បីបានជាសះស្បើយប៉ុន្តែជាអកុសលជំងឺមិនអាចព្យាបាលជាសះស្បើយវិញទេ។
ដោយសារតែហេតុផលនេះហើយទើបធ្វើឲ្យអ្នកនាង ឈួន សុវណ្ណឆៃ ក្រុមគ្រួសារមានការរន្ឋត់ចិត្តចំពោះការលាចាកលោករបស់ម្តាយ ភរិយា និងជាលោកយាយជាទីស្រលាញ់ដោយក្នុងនោះមានអនុស្សាវរីយ៍ល្អៗច្រើនណាស់ដែលបន្សល់ទុកឱ្យកូនចៅមើលឃើញនឹកស្រណោះ។

នេះជាហេតុការណ៍មួយដែលបងប្អូនត្រកូលឈួនពិបាកទទួលយកណាស់បើតាមតារាចម្រៀង ឈួន ស្រីម៉ៅ ដែលរស់នៅអាមេរិកបានបង្ហោះសាថា«ស្នាមញញឹមលោកឪពុក និងអ្នកម្ដាយចំពោះកូនៗនឹងចៅៗតាំងពីលំបាករហូតមកដល់សព្វថ្ងៃនេះក៏លោកទាំងពីនៅតែរីករាយស្រលាញ់យកចិត្តទុកដាក់ជាមួយកូនៗនឹងចៅៗជានិច្ច។ កូនសូមក្រាបសំពះសុំទោសរាល់កំហុសខុសឆ្គងនឹងសូមគោរពដឹងគុនលោកទាំងពីអស់មួយជីវិត។ បើគ្មានកាតស៑ូអត់ធ្មត់ជំនះរាល់ការលំបាករបស់លោកទាំងពីទេក៏ពួកកូនៗគ្មានថ្ងៃនេះដែរ»។

ចំណែកតារាចម្រៀងចាស់វស្សាអ្នកនាង ឈួន សុវណ្ណឆៃ ក៏បានបង្ហោះសារកាន់ទុក្ខដ៏ក្រៀមក្រំក្រោយពេលអ្នកម្តាយជាទីស្រលាញ់បានចែកឋានទៅធ្វើឲ្យអ្នកគាំទ្រផ្ញើសាររំលែកទុក្ខគ្រប់ៗគ្នាផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


