ជីវិតកម្សាន្ដ
សិល្បករ-សិល្បការិនីល្បីៗជិត ៣០០ នាក់ ត្រៀមអង្រួនឲ្យកក្រើកព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ»
នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ ស្អែកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» ក្នុងឆ្នាំ ២០២២ ដែលធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបអង្គរ។ អ្វីកាន់តែអស្ចារ្យទៀតនោះ ក៏មានតារាប្រុស-ស្រីល្បីៗជិត ៣០០ នាក់ ត្រៀមខ្លួនអង្រួនឲ្យកក្រើកព្រឹត្តិការណ៍វប្បធម៌នេះផងដែរ។

យោងតាមការបង្ហោះចែករំលែកអបជាមួយរូបភាពនៅលើទំព័រហ្វេសប៊ុកលោក ម៉ែន និមលរតន៍ បានឲ្យដឹងថា ពិធីក្រុងពាលីព្រឹត្តិការណ៍វប្បធម៌ : ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីដ៏ធំមួយគឺកម្មវិធី”រាត្រីចង់ចាំ” ដែលចូលរួមសម្ដែងដោយសិល្បករ-សិល្បការិនីជិត ៣០០ នាក់។ CIM Stars ពិតជាមានកិត្តិយសបានចូលរួមសម្តែងក្នុងមហាព្រឹត្តិការណ៍វប្បធម៌នេះជាមួយរៀមច្បង។

ប្រាកដណាស់ព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» ក្នុងឆ្នាំ ២០២២ នេះ គឺរៀបចំឡើងដើម្បីចូលអបអរខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ នៃការដាក់បញ្ចូលតំបន់អង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅលើទឹកដីអង្គរខេត្តសៀមរាប។ ក្នុងការអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ នឹងមានការចូលរួមសម្ដែងដោយសិល្បករ-សិល្បការិនីល្បីៗជាច្រើននាក់។

ព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ» ដែលត្រៀមធ្វើឡើងនៅលើទឹកដីខេត្តសៀមរាប នាថ្ងៃទី ១៤ ខែធ្នូនេះ ក៏មានការបង្ហាញទស្សនីយភាពដូចជា, ការសម្ដែងរបាំបុរាណ ,ល្ខោនស្រមោលស្បែកធំ ,ល្ខោនខោល, គុនល្បុក្កតោ នាបរិវេណខាងកើតប្រាសាទអង្គរវត្ត។ ក្នុងនោះមហាជនក៏អាចចូលរួមទស្សនាបានដោយសេរីចាប់ពីវេលាម៉ោង ០៥ ល្ងាច៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៩ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


